រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីនបានអនុម័តវ៉ាក់សាំងកូវីដ-១៩ Moderna សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន

//s9.kh1.co/48/4839695cab8bb36eb460cf1457b4dcf1c1e23331.jpg
សង្គម

 ០៥-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោក Enrique Domingo អគ្គនាយករដ្ឋបាលចំណីអាហារនិងឱសថហ្វីលីពីន (FDA) បាននិយាយកាលពីថ្ងៃពុធថា FDA បានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំង Moderna ប្រឆាំងនឹងជំងឺកូវីដ-១៩

ម៉ានីល៖ លោក Enrique Domingo អគ្គនាយករដ្ឋបាលចំណីអាហារនិងឪសថហ្វីលីពីន (FDA) បាននិយាយកាលពីថ្ងៃពុធថា FDA បានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំង Moderna ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Domingo បាននិយាយនៅក្នុងវេទិកាតាមអនឡាញថាការអនុញ្ញាតិអោយប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Moderna ក្នុងគ្រាអាសន្នដោយ FDA ត្រូវបានធ្វើឡើង "បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយអ្នកជំនាញខាងវេជ្ជសាស្ត្របានប្រើប្រាស់ទិន្នន័យទាំងដែលត្រូវបានផ្សព្វផ្សាយនិងមិនត្រូវបានផ្សព្វផ្សាយ"។

  លោក Enrique Domingo អគ្គនាយករដ្ឋបាលចំណីអាហារនិងឪសថហ្វីលីពីន  
  លោក Enrique Domingo អគ្គនាយករដ្ឋបាលចំណីអាហារនិងឪសថហ្វីលីពីន  

លោក Domingo បានបន្ថែមថា “អត្ថប្រយោជន៍និងមានសក្តានុពលរបស់វ៉ាក់សាំង Moderna ដែលអាចនឹងដឹងនៅពេលត្រូវបានប្រើប្រាស់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ច្រើនជាងហានិភ័យនៃវ៉ាក់សាំងនេះ” ។

វ៉ាក់សាំងកូវីដ-១៩ Moderna របស់ក្រុមហ៊ុនផលិតឪសថអាមេរិចគឺជាវ៉ាក់សាំងទី ៧ ហើយដែលបានផ្តល់ភ្លើងបៃតងដោយរដ្ឋបាលចំណីអាហារនិងឱសថ។

រូបតំណាង
រូបតំណាង

ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់នៅតែត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមានអាសន្នផ្នែកសុខភាពសាធារណៈ។

ប្រទេសហ្វីលីពីនបានរាយការណ៍ថាមានអ្នកបានឆ្លងជំងឺកូវីដ-១៩ ចំនួន ១,០៦៧,៨៩២ ករណីគិតត្រឹមថ្ងៃអង្គារទី ៤ ខែមេសានេះ ដោយក្នុងនោះមានមនុស្សស្លាប់ចំនួន ១៧,៦២២ នាក់ផងដែរ៕

  វ៉ាក់សាំង Moderna កូវីដ-១៩  
  វ៉ាក់សាំង Moderna កូវីដ-១៩  

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T