បុរសវ័យ៤៥ឆ្នាំ ជាអ្នកវិជ្ជមានកូវីដនៅខេត្តតាកែវម្នាក់់ បានស្លាប់បាត់បង់ជីវិត ដោយសារមូលហេតុនេះ

//s9.kh1.co/4c/4c770d85fea11284bb0e8139559516bbf2bf6770.jpg
សង្គម

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាមការបញ្ជាក់ពីគ្រូពេទ្យ បុរសវ័យ៤៥ឆ្នាំ ជាអ្នកវិជ្ជមានកូវីដនៅខេត្តតាកែវម្នាក់់ បានស្លាប់បាត់បង់ជីវិត ដោយសារមូលហេតុនេះ

ខេត្តតាកែវ៖​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា​ មានករណីស្លាប់ បុរសជាជនជាតិខ្មែរ ចំនួន ០១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់ពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានបញ្ជាក់ថា បុរសខាងលើ បានស្លាប់នៅថ្ងៃទី០៤ ខែឧសភានេះ វេលាម៉ោង ១០៖៣០ នាទី ឈ្មោះ សោម ស៊ីណាត ជាជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ​ រស់នៅភូមិដំណាក់ត្រយឹង ស្រុកសំរោង ខេត្តតាកែវ បានចូលសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃដដែល ដោយមានអាការៈ ចុកណែនក្នុងទ្រូង និងទល់នោម។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ បានបញ្ជាក់ថា អ្នកឈ្មោះ សោម ស៊ីណាត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ ស្ទះសរសៃឈាមបេះដូង ទាំងរូបគាត់មានវិជ្ជមានវីរុសកូវីដ១៩៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T