អឺរ៉ុប៖ សមាគម UEFA បានប្រកាសជាផ្លូវការអំពីការបើកភ្លើងខៀវឲ្យមានអ្នកគាំទ្រលើកពី៩៥០០នាក់ចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ដែលនឹងធ្វើឡើងនៅចុងខែឧសភានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទីពីរនៃទ្វីបអឺរ៉ុបមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Gdansk Stadium នាប្រទេសប៉ូឡូញដែលអាចផ្ទុកអ្នកទស្សនាបានសរុបចំនួន៤មុឺននាក់។ ដូច្នេះការសម្រេចបានចេញជាលទ្ធផល ថា នឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមចំនួន២៥ភាគរយនៃកៅអីសរុបនៅក្នុងកីឡដ្ឋាន។
អ្នកគាំទ្រដែលមិនស្ថិតនៅក្នុងប្រទេសប៉ូឡូញ និង ទទួលបានមួយក្រុមចំនួន២០០០សន្លឹក ដូច្នេះពីរក្រុមស្មើនឹង៤០០០សន្លឹកបូកចូលគ្នា រីឯ ២០០០សន្លឹកផ្សេងទៀតនឹងផ្តល់ជូនទៅកាន់មហាជនសាធារណៈនៅក្នុងប្រទេស។ សំបុត្រដែលនៅសេសសល់នឹងត្រូវផ្តល់ជូនទៅកាន់ដៃគូសហការឧបត្ថម្ភរបស់ UEFA អ្នកផ្សព្វផ្សាយការប្រកួត ព្រមទាំង គណៈធិបតីដែលមកពីប្រទេសផ្សេងៗគ្នា៕
ប្រភព៖ marca
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖