ច្រើនដល់ម្លឹង! BLACKPINK អាចរកចំណូល​តាមយូធូប​បាន​រាប់​​ពាន់​​លាន​វ៉ុន

//s9.kh1.co/a2/a2d62cc0fa8518db26e181c5ae990f89dc3f3780.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មកដឹងពីចំណូលដែល BLACKPINK អាចរកបាន តាមរយៈឆាណែលយូធូបរបស់ពួកគេ

កូរ៉េខាងត្បូង៖ បើយើងនិយាយពីចំនួននៃការទស្សនារបស់ YouTube ប្រាកដណាស់ BLACKPINK គឺជាក្រុម​នារីមួយរបស់ផលិតកម្ម YG ដែលមានចំនួនអ្នកចូលទស្សនាវីដេអូរបស់ពួកគេដ៏ច្រើនលើសលុប ដែលពួកគេ​ត្រូវបានគេដាក់រហស្សនាមថា "YouTube Queen" ដោយសារតែមូលហេតុនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK
BLACKPINK

យោងទៅតាមសារព័ត៌មានមួយរបស់ប្រទេសកូរ៉េបានឱ្យដឹងថា ការរកចំណូលរបស់ BLACKPINK តាមរយៈឆានែលយូធូបរបស់ពួកគេគឺពិតជាច្រើនលើសលុបតែម្តង គួរឱ្យស្ងើចសរសើរ ដោយតាមរយៈអ្នកចូល subscribe រហូតដល់ជាង ៦០លាននាក់។ ក្នុងអត្ថបទនេះក៏បានបញ្ជាក់ថាបើសរុបនៃចំនួនអ្នកចូលទស្សនា BLACKPINK គឺវាមានរហូតទៅដល់ ១៧ ពាន់លានដង ដូច្នេះ BLACKPINK អាចនឹងទទួលបានចំណូល​បានរហូតដល់ ៧៥ ពាន់លានដុល្លារ ដែលគិតជាលុយកូរ៉េ (វ៉ុន) ពួកគេអាចទទួលបាន ១០០ ពាន់លានវ៉ុន។ 

BLACKPINK
BLACKPINK

គួរបញ្ជាក់ផងដែរ Music video របស់ BLACKPINK ចំនួន៤បទទៅហើយ ដែលមានអ្នកចូលទស្សនារហូតដល់​ជាង ១ពាន់លាននាក់ ហើយបទចម្រៀងជាបន្តបន្ទាប់កំពុងតែឈានជើងចូល ១ពាន់លាន ក្នុងពេលឆាប់ៗនេះដែរ៕

BLACKPINK
BLACKPINK
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T