អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយតារាសម្ដែង Ryan Reynold តបទៅ​កាន់ការបង្ហាញ​តារាសម្ដែង Green Lantern ថ្មី

//s9.kh1.co/c6/c636a94d6ad6c978ac0a432957e3805a6f728d23.png
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលការឆ្លើយតបរបស់តារា Green Lantern ចាស់ Ryan Reynolds លើការបង្ហាញតារាសម្ដែង Green Lantern ថ្មី

បរទេស៖ លោកអ្នកបានស្គាល់មកហើយនូវតារាសម្ដែងលោក Ryan Reynolds តាមរយៈខ្សែភាពយន្តរបស់ Marvel នោះគឺរឿង Deadpool មួយនេះ។ តែក្រឡេកមកកាលពីឆ្នាំ២០១១​ វិញលោកក៏ធ្លាប់មានវត្តមាននៅ​ក្នុងខ្សែភាពយន្តរបស់ DC ផងដែរនោះគឺខ្សែភាពយន្ត Green Lantern ក្នុងនាមជា Hal Jordan ដែលជាតួអង្គ​មនុស្ស​តែម្នាក់ដែលបានចូលរួមនឹងក្រុម Green Lantern Corp

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោកសម្ដែងជា Deadpool
រូបលោកសម្ដែងជា Deadpool
រូបលោកសម្ដែងជា Hal Jordan (Green Lantern)
រូបលោកសម្ដែងជា Hal Jordan (Green Lantern)

ទោះជាយ៉ាងណាក៏ដោយបើទោះបីជា Warner Bros ដែលជាក្រុមហ៊ុននៅពីក្រោយ Green Lantern របស់​លោក​ Ryan Reynolds មានក្តីសង្ឃឹមខ្ពស់ចំពោះខ្សែភាពយន្ដនេះក៏ដោយក៏ខ្សែភាពយន្តមួយនេះគឺមិន​ទទួលបាន​ជោគជ័យ​ខ្លាំងតាមការរំពឹងទុកឡើយផ្ទុយទៅវិញថែមទាំងទទួលបានពាក្យរិះគុនយ៉ាងចាស់ដៃពី​សំណាក់អ្នកគាំទ្រ​មិនត្រឹមតែ​ប៉ុន្នោះសូម្បីតែលោក Ryan Reynolds យកវាមកសើចចំអកដូចដែលលោកសម្ដែងជា Deadpool ទៅ​បាញ់​សម្លាប់ខ្លួនឯងកំពុងតែអង្គុយអាន​ Script នៃរឿង Green Lantern ថែមទៀតផង។

ឈុត Deadpool ខ្លួនឯងបាញ់ Ryan Reynolds 

យ៉ាងណាមិញក្រោយពីខ្សែភាពយន្ត Zack Snyder's Justice League បានបញ្ចេញអោយគ្រប់គ្នាទស្សនា​លោក​ក៏ចាប់ផ្ដើមមើលខ្សែភាពយន្ត Green Lantern ជាលើកដំបូងបអង្អស់ក្រោយរយៈពេល 10ឆ្នាំកន្លងផុត​ទៅហើយដើម្បីអបអរសាទរដល់ការចេញខ្សែភាពយន្ត Zack Snyder's Justice League មួយនេះ។ ក្រោយទស្សនាលោកក៏បានផ្លាស់ប្ដូរគំនិតសរសើរថាវាមិនអន់ដល់លោកគិតពីមុនឡើយ លោកថែមទាំងសរសើរ​ក្រុមការងារផ្សេងៗទៀតផង។

រូបលោកប្រកាសអំពីការទស្សនា Green Lantern 
រូបលោកប្រកាសអំពីការទស្សនា Green Lantern 
រូបលោកបង្ហោះនៅលើ Twitter ទស្សនា Green lantern ហើយថែមទាំងពាក់ចិញ្ចៀន Green Lantern ទៀតផង
រូបលោកបង្ហោះនៅលើ Twitter ទស្សនា Green lantern ហើយថែមទាំងពាក់ចិញ្ចៀន Green Lantern ទៀតផង

អ្វីដែលកាន់តែពិសេសក្រុមហ៊ុន Warner Bros បានប្រកាសពីគម្រោងថ្មីអំពីខ្សែភាពយន្ត Green Lantern Corp ថ្មីផងដែរហើយក៏ទើបតែប្រកាសថ្មីៗអំពីការជ្រើសរើសបានតារាសម្ដែងថ្មីមកកាន់ដំណែង Green Lantern ក្នុងនាម Guy Gardner ហើយតារាសម្ដែងដែលបានកាន់ដំណែងនោះគឺលោក Finn Wittrock

រូបលោក Finn Wittrock
រូបលោក Finn Wittrock
រូបតួអង្គ Guy Gardner
រូបតួអង្គ Guy Gardner

ក្រោយប្រកាសមិនបានប៉ុន្មានថ្ងៃផងតារាសម្ដែង Green Lantern សេរី 2011 លោក Reynolds រូបនេះក៏បាន​ធ្វើការ​ឆ្លើយតបទៅកាន់ការបង្ហាញនិងជ្រើសរើសតារាសម្ដែងលោក Finn Wittrock មកសម្ដែងជា Guy Gardner នេះផងដែរគឺនៅថ្ងៃសុក្រ ទី៣០​ ខែមេសា ឆ្នាំ២០២១ លោកបានបង្ហោះ Story មួយនៅលើបណ្ដាញសង្គម Instagram របស់លោកជាមួយនឹងរូបភាពលោក Finn Wittrock ដោយលោកសរសេរថា ៖ «វាដូចជាខ្ញុំបានគ្រោងទុកមុនអញ្ចឹង។» 

មើលទៅវាហាក់ដូចជាការយល់ស្របដែលលោក Wittrock មកកាន់ដំណែងក្នុង Green Lantern ថ្មីនេះអញ្ចឹង​ដូចដែលមតិរបស់អ្នកគាំទ្រជុំវិញការសម្តែងរបស់លោក Wittrock ក្នុងនាមជា Guy Gardner នៅ Green Lantern គឺក្រុមអ្នកគាំទ្រពេញចិត្តនិងផ្ដល់ការឆ្លើយតបយ៉ាងវជ្ជមានជាច្រើនដោយគ្មានការ​រិះគុនរើសអើងបើ​ទោះបីរូបលោកមិនមានសក់ពណ៍ក្រហម (Blonde) ដូចទៅតួអង្គដែលលោកត្រូវសម្ដែងក៏ដោយ៕

Story របស់លោក Ryan Reynolds
Story របស់លោក Ryan Reynolds
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T