អង់គ្លេស៖ លោក Thomas Tuchel បានបង្កើតកំណត់ត្រាពិសេសថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ Premier League ដោយលោកទទួលបានស្ថិតិកំពូលមួយឈរនៅពីលើអតីតអ្នកចាត់ការលោក Jose Mourinho និង Luiz Felipe Scolari ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការមកដល់ទឹកដី Stamford Bridge របស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានធ្វើឱ្យក្រុមតោខៀវកែប្រែទម្រង់លេងបានល្អមែនទែន បន្ទាប់ពីក្លិបសម្រេចបណ្តេញលោក Frank Lampard ចេញពីតំណែង។
ជាការពិតណាស់ នៅពេលនេះលោកអាចជួយធានាសុវត្ថិភាពគ្រប់គ្រាន់ដើម្បីឱ្យ Chelsea មានកៅអីឈរនៅលេខរៀងកំពូលទាំង ៤ ក្នុងក្របខណ្ឌ Premier League ដែលក្នុងនោះក្រុមតោខៀវក៏បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup ផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ Chelsea កំពុងតែមានកៅអីលេងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។
គួរបញ្ជាក់ដែរថា នាការប្រកួតកាលពីយប់មិញនេះ Chelsea បានទទួលជ័យជម្នះ ២-០ ទៅលើក្រុម Fulham ខណៈខ្សែបម្រើប្រយុទ្ធ Kai Havertz ជាអ្នករកបានទាំង ២ គ្រាប់។
ទន្ទឹមនឹងជ័យជម្នះមួយនេះ បានធ្វើឱ្យលោក Tuchel កាន់កាប់កំណត់ត្រាមួយដែលគ្មានគ្រូបង្វឹកនៅ Premier League ណាអាចធ្វើបានឡើយ គឺលោកអាចដឹកនាំឱ្យក្រុម Chelsea ឱ្យទទួលបានជ័យជម្នះដោយបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីសោះចំនួន ១១ ប្រកួតជាប់ៗគ្នា ក្នុងចំណោមការប្រកួត ១៥ លើក។
យ៉ាងណាមិញ មុនពេលលោក Tuchel បំបែកកំណត់ត្រាមួយនេះ លោក Mourinho និង លោក Scolari ធ្លាប់បានដឹកនាំ Chelsea ឱ្យទទួលបានជ័យជម្នះដោយបិទមិនឱ្យដៃគូប្រកួតស៊ុតបញ្ចូលទីបានចំនួន ១០ លើកផងដែរ ក្នុងចំណោមការប្រកួត ១៥ ប្រកួតចុងក្រោយ៕
ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload