អ្នកមកពីខេត្ត តិចអត់ស្គាល់ផ្សារ បោះដុំនៅភ្នំពេញ

//s9.kh1.co/a8/a8d70ef75e18d960e066caf76bae04edb5a5c373.jpg
សង្គម

 ២៩-មិថុនា-២០២៣ ១ល្ងាច · ១០ ខែមុន

អាជីវកម្មបោះដុំលក់រាយកាន់តែមានការកើនឡើងព្រោះបច្ចុប្បន្ន មនុស្សតាមជនបទ ស្រែចម្ការបានងាកមករកសុី លក់ដូរនៅផ្សាររឺតាមអនឡាញវិញហើយ។

ភ្នំពេញ៖ អាជីវកម្មបោះដុំលក់រាយ កាន់តែមានការកើនឡើងព្រោះបច្ចុប្បន្ន មនុស្សតាមជនបទ ស្រែចម្ការបាន​ងាកមករកសុី លក់ដូរនៅផ្សារ ឬតាមអនឡាញវិញហើយ។ អ្នកខ្លះចង់ចំណាយទុនរកសុីដំបូង ប៉ុន្តែមិនចង់ទិញផលិតផលពីក្រុមហ៊ុនដែលមាន តម្លៃថ្លៃនិងមិនសូវមានម៉ូតច្រើនបែបអោយជ្រើសរើស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមជាផ្សារបោះដុំល្បីៗ នៅភ្នំពេញសម្រាប់អ្នកមិនធ្លាប់មកបានស្គាល់!

1. ផ្សារអូរឫស្សី

ផ្សារនេះស្ថិតនៅកណ្តាលក្រុង មានទាំងសណ្ឋាគារ ចំណតឡាន ពិសេសគឺមានតូបលក់ទំនិញចម្រុះគ្រប់ប្រភេទតាំងពីសម្ភារៈផ្ទះបាយ គ្រឿងផ្សំម្ហូប គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ ស្បែកជើង និយាយរួមគឺទំនិញគ្រប់ប្រភេទក្នុងតម្លៃបោះដុំ។

រូបផ្សារអូរឫស្សីពីអ៊ីនធ័រណេត
រូបផ្សារអូរឫស្សីពីអ៊ីនធ័រណេត

2. ផ្សារអូឡាំពិក

ផ្សារនេះមានលក់ឥវ៉ាន់បោះដុំចម្រុះ ល្បីបំផុតលើសម្លៀកបំពាក់ ដោយនាំយកម៉ូតថ្មីៗ ទាន់សម័យបំផុតមកលក់ សម្រាប់គ្រប់វ័យ។ គ្រឿងសម្អាងបោះដុំនៅផ្សារនេះក៏មានច្រើនមិនអន់ដែរ មានភាពងាយស្រួលក្នុងការដើររើសព្រោះផ្លូវដើរធំ។

រូបផ្សារអូរឡាំពិកពីអ៊ីនធ័រណេត
រូបផ្សារអូរឡាំពិកពីអ៊ីនធ័រណេត
រូបផ្សារអូរឡាំពិកពីអ៊ីនធ័រណេត
រូបផ្សារអូរឡាំពិកពីអ៊ីនធ័រណេត

3. ផ្សារបឹងកេងកង

បោះដុំខោអាវ ស្បែកជើង ពិសេសគឺរបស់ជជូស ផ្សារនេះមិនអោយខកចិត្តឡើយ។ ផ្សារបឹងកេងកងមានទំហំតូចជាងផ្សារខាងលើ ប៉ុន្តែនៅតែពេញនិយមព្រោះតម្លៃសមរម្យ មិនផ្តោតតែបោះដុំ ទោះទៅទិញរាយធម្មតាក៏នៅតែថោកដែរ។

រូបផ្សារបឹងកេងកងពីអ៊ីនធ័រណេត
រូបផ្សារបឹងកេងកងពីអ៊ីនធ័រណេត
រូបផ្សារបឹងកេងកងពីអ៊ីនធ័រណេត
រូបផ្សារបឹងកេងកងពីអ៊ីនធ័រណេត
Sreytoch Brak
Triety (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T