បុរសរើសបានលុយ ដែលក្មេងស្រីម្នាក់ថាជាលុយនាង ហើយបានសុំវិញមិនព្រមឱ្យ ចេញមុខបកស្រាយ(មានវីដេអូ)

//s9.kh1.co/53/538c9c4016fcc48a5974e9ed08786bc584d389e0.jpg
សង្គម

 ០១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើល! បុរសម្នាក់រើសបានលុយ២០$ របស់ក្មេងម្នាក់ នាងបានសុំវិញ តែមិនព្រមឱ្យថែមទាំងហែកចោល (មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១កន្លងទៅ មានរឿងរ៉ាវមួយ ដោយមានក្មេងស្រីពីរនាក់ បានជ្រុះលុយក្រដាស២០ដុល្លារអាមេរិក ខណៈពេលដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល ខណ្ឌសែនសុខ ហើយពេលក្មេងស្រីនោះ ជិះម៉ូតូ ត្រឡប់ទៅកន្លែងជ្រុះទៅរើសលុយវិញ លុយនោះ ត្រូវបានបុរសម្នាក់ជិះរថយន្តម៉ាក Highlander ដែលពាក់ស្លាកលេខ 2V- 5883 រើសបានមុនទៅហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះ ក្មេងស្រីនោះ បានព្យាយាមសុំលុយនោះមកវិញ តែទោះបីនាងទទូចសុំយ៉ាងណា ក៏បុរសបើករថយន្តHighlander ខាងលើ មិនព្រមឱ្យឡើយ ខ្លាចថាមិនមែនម្ចាស់លុយ។ ក្នុងអំឡុងពេលសុំលុយមកវិញនោះ ក៏មានការប៉ះសម្តីគ្នាផងដែរ រហូតដល់ចុងក្រោយ បុរសជិះរថយន្តខាងលើ បានសម្រេចចិត្តហែកលុយចោល នៅមុខក្មេងស្រីនោះ រួចបើករថយន្តទៅបាត់តែម្តង។

ជាមួយគ្នានោះដែរ ក្មេង​ស្រី​ដែលបានជ្រុះលុយនេះ មានឈ្មោះថា Nith Nith បាន​បង្ហោះ​វី​ដេ​អូ សម្តែង​ការ​តូចចិត្ត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដូច្នេះថា៖

បងប្អូន ជួយ​មើលទៅ លុយ​ខ្ញុំ​ជ្រុះ​ហើយ ខ្ញុំ​សុំ​គាត់ តាម​សម្រួល​ហើយ​ម៉េច គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ ហើយ​និយាយ​ចេញ​ឡើង​ថា បើ​ប្រាប់​គាត់​ពី​ដំបូង​ថា លុយ​ខ្ញុំ គាត់​ឲ្យ​បាត់​ហើយ ចុះ​ខ្ញុំ​ប្រាប់​ថា​លុយ​ខ្ញុំ​ជ្រុះ ខ្ញុំ​សុំ​វិញ​បាន​អត់​ពូ ? គាត់​ថា មិនមែន​លុយ​ខ្ញុំ ហើយ​ខ្ញុំ​ខំ​ជិះ​ត្រលប់​បក មក​រើស​វិញ​ហើយ ម៉េច​គាត់​នៅ​តែ ឱន​រើស​ទៀត លុយ 20$ វា​មិន​ច្រើន​ទេ សម្រាប់​អ្នក តែ​ច្រើន​សម្រាប់​ខ្ញុំ ធ្វើការ​រាល់ថ្ងៃ ទម្រាំ​បាន​លុយ​ប៉ុណ្ណឹង សម័យ​កូ​វី​ដ ពិបាក​រក ខ្លាំង​ណាស់។

ដោយឡែក នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០២១ បុរស​ជិះ​រថយន្ត Highlander ដែលបានរើសលុយបាន ក៏បាន​ឡាយ​វី​ដេ​អូ​ បកស្រាយវិញដូច្នេះថា ៖

ខ្ញុំ​សូម​បកស្រាយ​រឿង​កាលពី​ម្សិលមិញ ដែរ​ប្អូនស្រី​ចោទ​ថា ខ្មុំ​រើស​លុយ​គាត់​ហើយ មិន​អោយ​គាត់​វិញ​ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ក្មេងស្រីបាត់លុយ២០$
ក្មេងស្រីបាត់លុយ២០$
ក្មេងស្រីបាត់លុយ២០$
ក្មេងស្រីបាត់លុយ២០$
បុរសរើសលុយបាន
បុរសរើសលុយបាន
បុរសរើសលុយបាន
បុរសរើសលុយបាន
https://s9.kh1.co/__image/w=640,h=1104,q=100/9e/9e91bf5826f769f55b906ba60946338c8fd0922d.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T