អង្គការសុខភាពពិភពលោកបានបន្ថែមវ៉ាក់សាំង Moderna កូវីដ-១៩ ទៅក្នុងបញ្ជីសម្រាប់ប្រើប្រាស់ជាបន្ទាន់

//s9.kh1.co/ca/ca1b10d4ce04427d29e7db97d4d40cdd9d6d5de0.jpg
សង្គម

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានចុះបញ្ជីវ៉ាក់សាំង Moderna កូវីដ-១៩ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៥ ដែលទទួលបានសុពលភាពប្រើប្រាស់ជាបន្ទាន់ពី WHO

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានចុះបញ្ជីវ៉ាក់សាំង Moderna កូវីដ-១៩ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៥ ដែលទទួលបានសុពលភាពប្រើប្រាស់ជាបន្ទាន់ពី WHO

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែធ្នូឆ្នាំ ២០២០ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង Moderna ខណៈដែលទីភ្នាក់ងារឪសថអឺរ៉ុបបានផ្តល់ការអនុញ្ញាតឱ្យធ្វើទីផ្សារដែលមានសុពលភាពប្រើប្រាស់នៅទូទាំងសហភាពអ៊ឺរ៉ុបកាលពីខែមករាឆ្នាំនេះ។

រូបតំណាង
រូបតំណាង

មុនពេលត្រូវបានអនុញ្ញាតឱ្យមានសុពលភាពសម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (EUL) វ៉ាក់សាំង Moderna ត្រូវបានត្រួតពិនិត្យរួចហើយនៅក្នុងខែមករាដោយក្រុមអ្នកជំនាញខាងប្រឹក្សាខាងយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្តល់អនុសាសន៍សម្រាប់ការប្រើប្រាស់វ៉ាក់សាំងជូនប្រជាជនទូទៅ។

វ៉ាក់សាំង Moderna កូវីដ-១៩ គឺជាវ៉ាក់សាំងដែលមានមូលដ្ឋានចេញពីវ៉ាក់សាំង MNRA ដែលត្រូវបានរកឃើញដោយ SAGE និងមានប្រសិទ្ធិភាព ៩៤,១ ភាគរយ។ SAGE បានណែនាំវ៉ាក់សាំងសម្រាប់ក្រុមមនុស្សទាំងអស់ចាប់ពី ១៨ ឆ្នាំឡើងទៅ។

រូបតំណាង
រូបតំណាង

និតិវិធី EUL របស់ WHO ធ្វើការវាយតំលៃទិន្នន័យសាកល្បងដំណាក់កាលចុងក្រោយនៃដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ក៏ដូចជាទិន្នន័យបន្ថែមជាច្រើនស្តីពីសុវត្ថិភាព ប្រសិទ្ធភាព គុណភាពនិងផែនការគ្រប់គ្រងហានិភ័យនៃវ៉ាក់សាំងកូវីដ-១៩ ។

ក្រៅពីវ៉ាក់សាំង Moderna អង្គការសុខភាពពិភពលោកបានចុះបញ្ជីវ៉ាក់សាំងរបស់ស្ថាប័ន ៤ ផ្សេងទៀតផងដែរដូចជា Pfizer/BioNTech, Astrazeneca-SK Bio, វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌានិងវ៉ាក់សាំង Janssen សម្រាប់ការប្រើប្រាស់ជាបន្ទាន់៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T