ខេត្ដសៀមរាប សម្រេចបិទខ្ទប់ផ្សារមួយកន្លែង ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩

//s9.kh1.co/07/074146670e8e6ad9ec09c1db41cb468d69cd7f0d.jpg
សង្គម

 ៣០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៃខេត្តសៀមរាម រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដោយក្នុងចំណោមអ្នកវិជ្ជមានទាំងអស់នេះ មានអ្នកជំងឺម្នាក់ធ្លាប់បានចេញ ចូលផ្សារកន្រ្តក នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីសម្រេចលម្អិតខាងក្រោម៖

សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច

ប្រភព៖ រដ្ឋបាលខេត្ដសៀមរាប

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T