ប៊ែលហ្ស៊ិក៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយការសម្រេចចិត្តរបស់ប្រធានធិបតីអាមេរិក លោក ចូ បៃដិន អង្គការ NATO ក៏បានចាប់ផ្តើមដកបេសកកម្មរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីនាំយកកងទ័ពអាមេរិកត្រលប់ទៅកាន់មាតុប្រទេសខ្លួនវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្រ្តីអង្គការ NATO បាននិយាយ ថាសម្ព័ន្ធមិត្ត NATO បានសម្រេចចិត្តដកកងកម្លាំងចេញកាលពីពាក់កណ្ដាលខែមេសាមកម្ល៉េះ និងដើម្បីគាំទ្រសេចក្តីសម្រេចចិត្តនៅថ្ងៃទី១ ខែឧសភាខាងមុខនេះ ខណៈការដកនឹងដំណើរការតាមលំដាប់លំដោយ មានការសម្របសម្រួល និងប្រុងប្រយ័ត្ន។
មន្ត្រីខាងលើបន្ថែមថា ក្នុងអំឡុងពេលកំពុងដកទ័ព បើមានការវាយប្រហារណាមួយរបស់ពួកតាលីបង់ នោះនឹងត្រូវឆ្លើយតបវិញដោយកម្លាំង ហើយយើងគ្រោងនឹងបញ្ចប់ការដកទ័ពរបស់យើងក្នុងរយៈពេលពីរបីខែទៀត៕