ឃើញហើយខ្លោចចិត្ត! លោកយាយអាយុ៧១ឆ្នាំ នៅស្រុកកោះអណ្តែត ខេត្តតាកែវ មានវិជ្ជមានកូវីដ១៩

//s9.kh1.co/35/358be88d7c70718fc31953d3bb08c59b2e513c63.jpg
សង្គម

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឃើញហើយខ្លោចចិត្ត! លោកយាយអាយុ៧១ឆ្នាំ នៅស្រុកកោះអណ្តែត ខេត្តតាកែវ មានវិជ្ជមានកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកោះអណ្តែត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលស្រុក បានរកឃើញករណីវិជ្ជមានកូវីដ១៩ ម្នាក់ទៀត ទៅលើលោកយាយម្នាក់ ឈ្មោះ ង៉ែត ណាង មានវ័យ៧១ឆ្នាំ មានទីលំនៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីយកសំណាកលើកទី៣។ ដោយលោកយាយខាងលើ ធ្លាប់បានប៉ះពាល់ជាមួយឈ្មោះ សំ សុផល ភេទប្រុស ដែលពីមុនជាអ្នកវិជ្ជមានកូវីដ១៩ ដំបូងគេក្នុងគ្រួសារ បច្ចុប្បន្នក្រោយយកសំណាកលើកទី៤ ឃើញអវិជ្ជមានកូវីដ១៩ (ត្រូវជាកូនបង្កើតលោកយាយ ង៉ែត ណាង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មុនពេលរកឃើញវិជ្ជមាន លោកយាយឈ្មោះ ង៉ែត ណាង កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ជាមួយប្តី ឈ្មោះ សំ គុណ ដោយពុំមានបានប៉ះពាល់ជាមួយអ្នកផ្សេងឡើយ៕

សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបាទី
សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបាទី
លោកយាយឡើងឡានទៅព្យាបាល
លោកយាយឡើងឡានទៅព្យាបាល
លោកយាយឡើងឡានទៅព្យាបាល
លោកយាយឡើងឡានទៅព្យាបាល
លោកយាយឡើងឡានទៅព្យាបាល
លោកយាយឡើងឡានទៅព្យាបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T