ក្លិបណាចង់បានយកចុះ! Chelsea ដាក់តម្លៃខ្លួនតារាជួរមុខរូបនេះមិនក្រោម៤០លានផោន

//s9.kh1.co/ca/cafbf209462d58edf96b5809fba29d3ff9a825fc.jpeg
កីទ្បា

 ២៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea បើកភ្លើងខៀវឲ្យខ្សែប្រយុទ្ធម្នាក់របស់ខ្លួនចាកចេញ

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានបើកភ្លើងខៀវអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Tammy Abraham ចាកចេញពីទឹកដី Stamford Bridge ហើយដោយដាក់តម្លៃខ្លួនរបស់គេមិនក្រោម ៤០លានផោន(ស្មើនឹងប្រមាណ៥៥.៥លានដុល្លារ) នេះបើយោងតាមសារព័ត៌មាន The Telegraph ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

តាំងពីលោកគ្រូ Thomas Tuchel ចូលមកដឹកនាំជំនួស Frank Lampard គឺ Abraham មិនសូវបានចូលលេងញឹកដូចមុនឡើយពោលគឺបានតែ៥ប្រកួតគត់ បើទោះបីជាគេនៅរក្សាតំណែងខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំក្រុមនៅរដូវកាលនេះគឺរកបាន១២គ្រាប់ក៏ដោយ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ដោយសារឃើញថា Tuchel មិនត្រូវការ Abraham ឥលូវនេះ Chelsea បានបើកទ្វារអនុញ្ញាតឲ្យគេចាកចេញខណៈកុងត្រាកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៣ឯណោះ ព្រោះក្លិបចង់ប្រមូលប្រាក់នោះយកមកទិញខ្សែប្រយុទ្ធ Erling Haaland និង Romelu Lukaku ផងដែរ។

ខ្សែប្រយុទ្ធ Tammy Abraham និង Thomas Tuchel
ខ្សែប្រយុទ្ធ Tammy Abraham និង Thomas Tuchel
ខ្សែប្រយុទ្ធ Erling Haaland និង Romelu Lukaku
ខ្សែប្រយុទ្ធ Erling Haaland និង Romelu Lukaku

ម្យ៉ាងទៀត លោកគ្រូ Tuchel ចូលចិត្តដាក់ខ្សែប្រយុទ្ធ Timo Werner និង Kai Havertz ឲ្យចូលលេងនៅតំបន់ខាងមុខ ហើយលោកគ្រូក៏ធ្លាប់បង្ហើបដែរថាបើ Abraham មិនខិតខំប្រឹងប្រែង នោះគេមុខជាមិនមាននាទីចូលលេងឡើយ។

ខ្សែបម្រើ Kai Havertz និង Timo Werner
ខ្សែបម្រើ Kai Havertz និង Timo Werner

កីឡាករវ័យ២៣ឆ្នាំរូបនេះលេងឲ្យថ្នាលយុវជនរបស់ Chelsea តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៦ ទើបបានឡើងមកលេងនៅឈុតធំដោយ Chelsea ធ្លាប់ដាក់គេឲ្យក្លិប Bristol, Swansea City និង Aston Villa ខ្ចីជើងផងដែរ៕

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ប្រភពexpress

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T