ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រចាំ រស្មីហង្សមាស លោក នីកូ បានបញ្ចេញសម្រស់យ៉ាងស្រស់សង្ហា តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅពិតជាស្អាតមិនចាញ់តារាកូរ៉េមួយចំនួនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តាមគណនីផេករបស់តារាប្រុសនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះគឺលោកប្រើប្រាស់សម្លៀកបំពាក់ អាវធំ ពណ៍គគីរ ដែលមានលក្ខណៈសមខ្លាំងជាមួយនឹង រូបរាងខ្ពស់សង្ហា សាច់ស និងសាច់មុខ សរលោងម៉ត់ខ្ចី គ្មានមុន និងស្នាមជ្រីវជ្រួញ អាចនិយាយខ្លីៗបានថា សម្រស់លោក និងគួបផ្សំជាមួយការតុបតែងខ្លួននេះ គឺល្អឥតខ្ចោះតែម្តង។
ក្រៅពីនេះទៀតអ្នកគាំទ្រក៏សរសើរពីសម្រស់ និងការតុបតែងខ្លួនរបស់ តារាប្រុសរូបនេះ ដែលមើលទៅមានភាពលេចធ្លោខ្លាំងផងដែរ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖