អង់គ្លេស៖ ខ្សែប្រយុទ្ធ Olivier Giroud ធ្លាប់បានចូលលេងខ្លះដែរក្រោមការដឹកនាំរបស់ Frank Lampard ប៉ុន្តែចាប់តាំងពីលោកគ្រូបង្វឹក Thomas Tuchel ចូលមកដឹកនាំគឺគេកម្របង្ហាញមុខនៅលើទីលានដោយការប្រកួតចុងក្រោយរបស់ Giroud គឺកាល Chelsea ប៉ះនឹង Sheffield United នៅខែមិនា ទើប កីឡាករវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីទឹកដី Stamford Bridge និងមិនបន្តកុងត្រាថ្មីឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សChelsea ត្រូវបានគេរាយការណ៍ថាចង់ចរចាបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះប៉ុន្តែវាជាការបន្តកុងត្រារយៈពេលខ្លីប៉ុណ្ណោះ ខណៈកុងត្រារបស់គេផុតកំណត់នៅរដូវក្ដៅនេះហើយ។
កន្លងមក Giroud មិនទាន់បានបង្ហើបថារូបគេនឹងផ្ទេរទៅលេងក្លិបណានោះឡើយប៉ុន្តែគេមានទំនោរចង់ចាកចេញដើម្បីរកនាទីចូលលេងឲ្យបានច្រើនជាងនោះព្រោះចង់ឲ្យក្រុមជម្រើសជាតិបារាំងកោះហៅគេទៅលេងនៅព្រឹត្តិការណ៍ Euro 2020 ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Olivier Giroud ផ្ទេរពីក្លិបកាំភ្លើងធំ Arsenal មក Chelsea កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបាន៧៣ប្រកួតនិងស៊ុតបញ្ចូលទីបាន១៧គ្រាប់៕
ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload