លោកជំទាវ ឱ វណ្ណឌីន ក្រើនរលឹកថា ៣ការពារនិង៣កុំ +វ៉ា់ក់សាំង+នៅផ្ទះ ជាអាវុធដ៏ស័ក្តសិទ្ធ ក្នុងការយកឈ្នះជំងឺកូវីដ

//s9.kh1.co/73/73f8178d67e8f0a09ba536f4f07ceed253fbcba4.jpg
សង្គម

 ២៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រើនរឮកថា វិធានការទាំងនេះ ជាអាវុធដ៏ស័ក្តសិទ្ធ ក្នុងការទប់ស្កាត់ ការរីកដាលឆ្លង នៃជំងឺកូវីដ១៩

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ស្ថានភាពនៃ ការរីករាលដាលនៃ ជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ នៅរក្សាចំនួនខ្ទង់រយ ដដែល ក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែមើលឃើញ ពីការព្រួយបារម្ភរបស់ ប្រជាជននោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចែករំលែកសារក្រើនរឮក ដាស់ស្មារតីឲ្យមាន ពង្រឹងការអនុវត្តវិធានការទាំងនេះ ឲ្យបាន នោះមិនយូរប៉ុន្មានចរន្តឆ្លងកូវីដ នឹងកាត់ផ្តាច់ដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ មេសា ២០២១ ថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងច្បាស់ថា ៖

ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​ អ្នកស្លាប់​ បាត់មុខ​ អ្នកជា​ ត្រេកអរ​។  តែសម្រាប់បុគ្គលគ្រប់រូប​ សភាពមួយណាក៏មិនចង់ជួប​ដែរ​ អ្វីដែលយើងចង់បាន​គឺ​ មិនមានអ្នកឈឺ​ មិនមានអ្នកស្លាប់​ និងបើមិនមានអ្នកឈឺហើយ​ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩​ នេះដែរ។  វិធានការ​៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ +​ នៅផ្ទះ​ បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ)​ ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក​ ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។  សូមចងចាំ​ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព​ ជួយគ្នាទៅវិញទៅមក​ និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា​ ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។  សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលើនេះ​ ដើម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ:​ និងសេដ្ឋកិច្ចទាំងអស់គ្នា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T