អវកាសយានិកមួយរូបរបស់យានអាប៉ូឡូទី១១ បានទទួលមរណភាពនៅអាយុ៩០ឆ្នាំ

//s9.kh1.co/df/dfa001500d5581f0963c700c5de618bb85447eed.jpg
បច្ចេកវិទ្យា

 ២៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីជា Collin មិនបានជាន់លើឋានព្រះច័ន្ទក៏ដោយ ប៉ុន្តែសមិទ្ធិផលរបស់លោកគឺជាផ្នែកមួយនៃបេសកកម្មអវកាសដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រ

បរទេស៖ អវកាសយានិក Michael Collins ដែលជាសមាជិកម្នាក់នៃបេសកកម្មយានអាប៉ូឡូទី11 ដែលបានចុះចតនៅលើឋានព្រះច័ន្ទ បានទទួលមរណភាពនៅអាយុ90ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលលោក Neil Armstrong និងលោក Buzz Aldrin បានដាក់ដានជើងដំបូងបង្អស់របស់មនុស្សជាតិនៅលើឋានព្រះច័ន្ទ លោក Collins មិនបានចុះទៅនោះទេ ដោយលោកបានស្ថិតនៅក្នុងយានបញ្ជាដែលមានចម្ងាយប្រហែល96km ពីលើផ្ទៃឋានព្រះចន្ទ។ តែបើទោះជាលោកមិនបានទៅជាន់លើផ្ទៃឋានព្រះច័ន្ទក៏ដោយ ក៏សមិទ្ធិផលរបស់លោករួមគ្នាជាមួយលោក Armstrong និង Aldrin បានធ្វើឱ្យបេសកកម្មនេះក្លាយជាបេសកកម្មអវកាសដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

អវកាសយានិក Michael Collins
អវកាសយានិក Michael Collins

ការទទួលមរណភាពរបស់ Collins ត្រូវបានប្រកាសដោយសមាជិកគ្រួសាររបស់លោក នៅក្នុង Twitter ដោយបានសរសេរថា លោក Collins បានស្លាប់ដោយសារជំងឺមហារីក។

អង្គការណាសាក៏បានផ្តល់សេចក្តីថ្លែងការណ៍មួយអំពីការទទួលមរណភាពរបស់អវកាសយានិក Collins ផងដែរ ដោយបានសរសើរពីស្នាដៃដ៏លេចធ្លោរបស់លោក និងការងាររបស់លោកដែលបានជំរុញទឹកចិត្តដល់អ្នករុករកជំនាន់ក្រោយ។

លោក Michael Collins 
លោក Michael Collins 

លោក Collins ត្រូវបានជ្រើសរើសដោយអង្គការណាសាដើម្បីក្លាយជាអវកាសយានិកក្នុងឆ្នាំ1963 ហើយបេសកកម្មអាប៉ូឡូទៅ11 គឺជាការហោះហើរលើកទី2 របស់ Collins ទៅក្នុងទីអវកាស។

លោក Collins បានចូលនិវត្តន៍ពីអង្គការណាសាក្នុងឆ្នាំ1970។ បន្ទាប់ពីចាកចេញពីទីភ្នាក់ងារអវកាសនេះ លោកបានបម្រើការជានាយកសារមន្ទីរអាកាសនិងលំហអាកាសជាតិ និងជាអនុរដ្ឋលេខាធិការនៃវិទ្យាស្ថាន Smithsonian Institution ផងដែរ៕

Join us: https://t.me/khmerload

សមាជិកនៃបេសកកម្មអាប៉ូឡូទី១១ដ៏ល្បីល្បាញ
សមាជិកនៃបេសកកម្មអាប៉ូឡូទី១១ដ៏ល្បីល្បាញ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T