អង់គ្លេស៖ កាលពីយប់ថ្ងៃទី២៩កន្លងទៅនេះ ក្លិបមេឃខៀវ Manchester City បានធ្វើដំណើរទៅទឹកដីប្រទេសបារាំងដើម្បីប្រកួតជាមួយ PSG នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League ដោយចប់ការប្រកួត Man City បានយកឈ្នះ PSG ២ ទល់នឹង ១។
ខ្សែបម្រើ Kevin De Bruyne រកបាន១គ្រាប់នៅនាទីទី ៦៤ និងបន្តដោយបាល់ហ្វ្រីឃីគ របស់ Riyad Mahrez នៅនាទីទី៧១ ខណៈ ខាង PSG រកបានដោយ Marquinhos នៅនាទីទី ១៥ ផងដែរ។
យ៉ាងណាមិញ បើទោះបីជា Man City បានយកឈ្នះ PSG នៅជើងទី១នេះក៏ដោយក៏លោកគ្រូបង្វឹក Pep Guardiola បាននិយាយថាកូនក្រុមទាំងអស់របស់លោកនៅតែរក្សាភាពស្ងៀមស្ងាត់ មិនមានការអបអរណាមួយនោះឡើយ។
លោកគ្រូបានថ្លែងថា៖
គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Manchester City និង Paris Saint-Germain នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា វេលាម៉ោង ២ ទាបភ្លឺ៕
ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload