បរទេស៖ ដូចឧស្សាហកម្មជាច្រើននៅទូទាំងពិភពលោកដែរ វិស័យបេះផ្លែឈើរបស់ប្រទេសអូស្រ្តាលីត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-19 ដោយមិនមានមនុស្សមកបំពេញការងារពលកម្មមួយនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រាវជ្រាវក្នុងតំបន់បានរៀបចំដំណោះស្រាយច្នៃប្រឌិតមួយសម្រាប់បញ្ហានេះ ដោយអភិវឌ្ឍរ៉ូបូតបេះផ្លែឈើដែលអាចបេះផ្លែប៉ោមពីចម្ការក្នុងល្បឿនលឿនបាន។
យោងតាមក្រុមអភិវឌ្ឍបានឱ្យដឹងថា រ៉ូបូតនេះអាចមើលឃើញផ្លែប៉ោមបាន90ភាគរយដោយប្រើកាមេរ៉ារបស់វា និងមើលឃើញបានក្នុងចម្ងាយប្រហែល1.2ម៉ែត្រ។ វាអាចដំណើរការបាននៅគ្រប់លក្ខខណ្ឌអាកាសធាតុ។
វីដេអូខាងក្រោមគឺបង្ហាញពីរ៉ូបូតមួយនេះកំពុងបេះផ្លែប៉ោម៕
Join us: https://t.me/khmerload