រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទភូមិមួយ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩

//s9.kh1.co/2e/2e2f5e6d8c23643dfd56c863088d4d57c167fae0.jpg
សង្គម

 ២៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបិទភូមិមួយ ស្ថិតនៅក្នុង ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩

ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រដ្ឋបាលបានធ្វើការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងទីតាំងភូមិរការធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចបិទខ្ទប់ភូមិនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់រដ្ឋបាលខេត្តបានករណីវិជ្ជមានកូវីដ១៩ លើជនជាតិខ្មែរចំនួន២រូប​ និង ដោយការបើកភូមិនេះឡើងវិញ ទាល់តែមានសេចក្តីសម្រេចជាថ្មី។

ជាមួយគ្នានោះដែរ បុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ១ នឹងត្រូវប្រឈមកការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្តីវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចំណែកឯ អាជ្ញាធរពាក់ព័ន្ធដូចមានចែងក្នុងសេចក្តីសម្រេច ត្រូវមានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ រៀងៗខ្លួន ចាប់ថ្ងៃចុះហត្ថលេខាតទៅ៕

សូមអានសេចក្តីសម្រេចលម្អិតខាងក្រោម៖

សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ
សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ
សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ
សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T