អាល្លឺម៉ង់៖ ក្លិប Bayern Munich បានប្រកាសតែងតាំងលោកគ្រូបង្វឹក Julian Nagelsmann ដែលកំពុងដឹកនាំក្លិបគោជល់ RB Leipzig ធ្វើជាគ្រូបង្វឹកផ្លូវការជំនួសតំណែងលោកគ្រូ Hansi Flick ដែលប្រកាសចាកចេញនៅចប់រដូវកាលនេះ។
Nagelsmann នឹងចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិបដោយ Bayern Munich បានចំណាយប្រាក់ច្រើនជាង ២៥លានផោន(ស្មើនឹងប្រមាណ ៣០លានដុល្លារ) ដើម្បីជាថ្លៃផ្ដាច់កុងត្រាដែលធ្វើឲ្យ Nagelsmann ក្លាយជាគ្រូបង្វឹកដែលមានតម្លៃខ្លួនថ្លៃបំផុត។
បន្ទាប់ពី Hansi Flick ប្រកាសចាកចេញ ក្លិបម្ចាស់ពាន UCL រដូវកាលមុនមួយនេះក៏បានស្វះស្វែងរកគ្រូបង្វឹកថ្មី ហើយលទ្ធផលគឺតំណែងនេះមិនទៅណាឆ្ងាយពីលោកគ្រូ Nagelsmann នោះឡើយ។
កុងត្រារបស់លោកគ្រូ Nagelsmann នឹងមានសុពុលភាពចាប់ពីថ្ងៃទី១ខែកក្កដាតរៀងទៅ ដោយក្លិប Bayern Munich បានប្រកាសថា៖
គួររម្លឹកផងដែរថា លោកគ្រូបង្វឹក Julian Nagelsmann ធ្លាប់ដឹកនាំឲ្យក្លិបពីរក្នុងអាជីពកន្លងមកគឺ ពីឆ្នាំ២០១៦ ដល់ ២០១៩ នៅដឹកនាំ Hoffenheim ហើយចាប់ពីឆ្នាំ២០១៩មកគឺលោកគ្រូដឹកនាំ RB Leipzig ៕
ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម: