កូរ៉េខាងត្បូង៖ បើអ្នកជាអ្នកគាំទ្របទ Dynamite របស់ក្រុម BTS នោះអ្នកប្រហែលជាត្រូវត្រៀមខ្លួនជាស្រេចសម្រាប់បទថ្មី ដែល មានចំណងជើងថា Butter ផងដែរ ព្រោះថាបទនេះនឹងធ្វើឡើងជាភាសាអង់គ្លេស ហើយដែលសំខាន់ក៏នឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃចន្ទនេះ BTS បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយបានប្រកាសថាពួកគេកំពុងត្រៀម ចេញបទជាភាសាអង់គ្លេសលើកទីពីរដែលមានចំណងជើងថា "Butter" ហើយបទនេះក៏គ្រោងនឹងចេញនៅថ្ងៃទី ២១ ខែ ឧសភា នេះផងដែរ។ គេបានឱ្យដឹងថាបទនេះជាប្រភេទបទញាក់ និងបង្ហាញពីមន្តស្នេហ៍របស់សមាជិកក្រុម ទាំងអស់ទៀតផង។
គួររំឭកផងដែរថាថ្មីៗនេះ ក្រុម BTS បានក្លាយជាក្រុមកូរ៉េដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យឆ្នោតនៅក្នុងពានរង្វាន់ Grammy សម្រាប់មាតិការ ក្រុមចម្រៀងដែលមានការសម្តែងល្អបំផុត។ បន្ថែមពីលើនោះនៅក្នុងបទសម្ភាសន៍មួយ Jin បាននិយាយថា "បើសិនជាអាចទៅរួច យើងចង់ធ្វើខនសឺត និងជួបជាមួយអ្នកគាំទ្ររបស់យើងជា រឿងទីមួយដែលពួកយើងចង់ធ្វើ ហើយពេលនេះយើងក៏កំពុងធ្វើបទចម្រៀងជាបុគ្គល ក៏ដូចជាបទជាក្រុមផងដែរ ហេតុនេះហើយសូមរង់ចាំអ្វីថ្មីៗដែលកំពុងរង់ចាំអ្នកគ្រប់គ្នា"៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖