សៀមរាប ៖ ពិតណាស់ កាលពីថ្ងៃ ថ្ងៃទី ២៥ មេសា ២០២១ កន្លងផុតទៅនេះ យោងតាម សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់ ការហាមឃាត់ ការធ្វើដំណើរ និងបញ្ចប់ការបិទរមីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសរួចមក អាជ្ញាធរអប្សរា បានសម្រេចបើក ការចូលទស្សនាប្រាសាទនានា ក្នុងរមីយដ្ឋានអង្គរ ដូចធម្មតាឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បើតាមការបញ្ជាក់របស់ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ថ្ងៃបើកដំបូងនៃ រមីយដ្ឋាយអង្គរ កម្ពុជាទទួលបាន ភ្ញៀវទេសចរណ៍ចំន៍ន ៧០១នាក់ ក្នុងនោះ មានភ្ញៀវជាតិ ៦៨០នាក់ និងអន្តរជាតិ ក្នុងស្រុក ១៦នាក់ បូកនឹង ព្រះសង្ឃ ៥អង្គ បន្ថែមទៀត។
មិនតែប៉ុណ្ណោះ លោកក៏បានបន្តទៀតថា អជ្ញាធរអប្សរា បានដាក់ចេញនូវវិធានការ សម្រាប់មន្ត្រី និងភ្នាក់ងារបំពេញកិច្ចការ ឲ្យអនុវត្តជាប្រចាំនូវ វិធានការ ៣ការពារ និង ៣កុំ ឯចំណែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទូទៅ មុនចូលប្រាសាទ គឺតម្រូវឲ្យ សម្អាតដៃនឹងអាកុល ពាក់ម៉ាស និងស្កេន QR Code ជាពិសេស មិនអនុញ្ញាតឲ្យប្រមូលផ្តុំ ឫឈរកៀកគ្នាឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖