បន្ទាន់! រកឃើញករណីវិជ្ជមានកូវីដ១៩ លើកម្មករដឹកបង្កងពីខេត្តតាកែវ មកលក់នៅផ្សារទួលទំពួង និងផ្សារធំថ្មី

//s9.kh1.co/df/df2a9431bd70e48362d46275dc46ec96e09ba1b9.jpg
សង្គម

 ២៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រកឃើញកម្មករដឹកបង្កងពីខេត្តតាកែវ មកលក់នៅផ្សារទួលទំពួង និងផ្សារធំថ្មីមានវិជ្ជមានកូវីដ១៩

តាកែវ: ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលស្រុកគិរីវង់បានរកឃើញករណីវិជ្ជមានកូវីដ១៩លើបុរសម្នាក់មានឈ្មោះ អែក វណ្ឌី អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករដឹកបង្កងយកទៅលក់នៅផ្សារទួលទំពួង និងផ្សារធំថ្មី រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្ននៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុរសខាងលើនេះ ដោយផ្ទាល់និងដោយប្រយោលមេត្តាប្រញាប់រាយការណ៍ដល់អជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទៅតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់៕

ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T