រកឃើញ កម្មការរោងចក្រមួយកន្លែង ក្នុងខេត្តកណ្តាល ឆ្លងកូវីដបន្ថែម ចំនួន ១៩៧ករណី

//s9.kh1.co/52/52d687d03e12c0d4080a9502b8ff2172082e0928.jpg
សង្គម

 ២៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រកឃើញ កម្មកររោងចក្រ​មួយកន្លែង ក្នុងខេត្តកណ្តាល បានឆ្លងកូវីដចំនួន ១៩៧ករណីបន្ថែម សរុបក្នុងរយៈពេល២ថ្ងៃនេះ គឺ ២១៨ករណី

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ២៤ មេសា ២០២១ថ្មីនេះ តាមរយៈ តេស្តល្បឿនលឿន Rapid Test បានបង្ហាញថា កម្មការិនីរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានវិជ្ជមានកូវីដ១៩ ចំនួន ១៩៧ករណី បន្ថែម តែប្រសិនបើបូកបញ្ចូលនឹង ២១ករណី ដែលរកឃើញមួយថ្ងៃមុននោះ សុរបគឺ ២១៨ករណី ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម ការអះអាងរបស់ គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា កម្មករ កម្មការិនី រោងចក្រចំនួន ១,០១៣នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងរយៈពេល ២ថ្ងៃ ដែលលទ្ធផលថ្ងៃទី២ រកឃើញអ្នកឆ្លងដល់ទៅ ១៩៧នាក់ តែយ៉ាងណាក្តី ជាគ្រាន់តែលទ្ធផលបឋម ដោយប្រើ Rapid Test ប៉ុណ្ណោះ ដើម្បីឲ្យកាន់តែច្បាស់នោះ ទាល់តែរកចាំលទ្ធផល ពី វិទ្យាស្ថានសុខភាពសាធារណៈ ទើបយកជាការបាន។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរនឹង បន្តការយកសំណាក នៅ​ឯរោងចក្របន្ទាប់ទៀត ឆ្ងាយពីនោះជាង១គីឡូមែត្រ ប្រមាណជាង ២០០នាក់ ខណៈរោងចក្រនោះ មានបុគ្គលិកជាង ៣,០០០ នាក់ មិនតែប៉ុណ្ណោះ រោងចក្រដែលពាក់ព័ន្ធចំនួនទៀត ដែលពាក់ព៏ន្ធ ជាហេតុតម្រូវឲ្យមាន ការយកសំណាកបន្តបន្ទាប់ ព្រោះ កម្មករ បានជិះឡានឡូកឡុំគ្នា ជាមួយនឹងអ្នកឆ្លងកូវីដ១៩ នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T