ថៃ៖ មហាជនប្រាកដជាស្គាល់ New គឺជាតារាសម្ដែងប្រុសរូបសង្ហា ព្រមទាំងមានទេពកោសល្យ នៅក្នុងរង្វង់សិល្បៈថៃផងដែរ ។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកញ្ញារូបស្រស់គឺ Maysa ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរយៈពេលថ្មីៗនេះ New បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាខ្លាំង បន្ទាប់ពីលោកបានផុសរូបគូជាមួយ Maysa នៅក្នុង IG របស់លោក ដោយគេស្គាល់ថានាងគឺជាអតីតសង្សារចាស់របស់គេ ដែលបានចែកផ្លូវគ្នាទៅហើយនោះ ក្នុងការចែកផ្លូវគ្នានោះដែរបានធ្វើឱ្យគ្រប់គ្នាមានការសោកស្ដាយជាខ្លាំង។ ប៉ុន្តែពេលនេះ New បានធ្វើឱ្យហ្វេនៗមានក្ដីរំភើបត្រឡប់មកវិញ ជាមួយនិងរូបថតប៉ុន្មានសន្លឹកនេះ ក្នុងថ្ងៃខួបកំណើតរបស់ Maysa ដោយគេសង្កេតឃើញថាលោកមានភាពស្និទ្ធស្នាលខ្លាំង និងមានភាពផ្អែមល្ហែមដូចកាលពីមុន ព្រមទាំង មានសរសេរសារ យ៉ាងផ្អែមល្ហែម និងពាក្យជូនពរថ្ងៃខួបកំណើតដល់នាងទៀតផង ។
រឿងរ៉ាវដ៏រសើប និងកំរមានចំពោះគូស្នេហ៍ទូទៅនេះ បានធ្វើឱ្យគ្រប់គ្នាដែលជាអ្នកគាំទ្រមានក្ដីរំភើប និងជូនពរពួកគេទាំងពីរ ព្រមទាំង សប្បាយចិត្តជំនួស ដែលស្នេហាមួយនេះបានវិលត្រឡប់មករកគ្នាវិញដូចដើម៕