រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបងប្អូន បានស្គាល់យ៉ាងច្បាស់ថា តារាចម្រៀងសម័យខ្មែរ នរណាខ្លះ ដែលអាចរក្សាប្រជាប្រិយ និងទឹកដម ព្រមទាំង ការគាំទ្រ មិនធ្លាក់ចុះ បើទោះបីជា ពេលបច្ចុប្បន្ន គេសង្កេតឃើញ តារាចម្រៀងថ្មីៗ ជាច្រើនបន្តកន្ទុយគ្នា យ៉ាងណានោះ តែនៅ មិនអាចយកឈ្នះប្រជាប្រិយភាព របស់តារាចម្រៀងសម័យ ប៉ុន្មានដួងនេះ បានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែប្រសិនបើ ក្រឡេកទៅមើលរូបភាពចាស់ៗ ដែលពេលនោះ កម្ពុជាមិនទាន់មាន បច្ចេកវិទ្យាដើរលឿនដូចសព្វថ្ងៃនេះ យើងក៏ឃើញ យ៉ាងច្បាស់ពី សម្រស់ពិតៗ ព្រមទាំងទំនាក់ទំនង របស់តារាចម្រៀងប៉ុន្មានដួងនេះ យ៉ាងប្រាកដ។
គួរបញ្ជាក់ថា បើទោះបីជា កាលៈទេសៈនោះ អ្វីៗគ្រប់យ៉ាងមិនទាន់ មានការរីកចម្រើនខ្លាំង យ៉ាងណាក្តី តែបើងាកទៅមើលសម្រស់ របស់តារាទាំងនេះវិញ គឺបញ្ជាក់យ៉ាងច្បាស់ថា គ្មានខុសគ្នាប្លែកច្រើនប៉ុន្មានទេ ពីពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ រូបភាពចាស់ៗទាំងនេះ ក៏បានបង្ហាញពី ទំនាក់ទំនងមិត្តភាព របស់តារាចម្រៀង ប៉ុន្មានដួងនេះ គឺគ្មានផ្លាស់ប្រែអ្វី រហូតមកដល់ ពេលបច្ចុប្បន្ន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖