នារីទំនេរ អត់ការងារធ្វើ ខំធ្វើដំណើរ២ម៉ោង ដើម្បីទៅទទួលទានអាហារថ្ងៃត្រង់ជាមួយសង្សារ

//s9.kh1.co/75/753d4965ab7952a0200809880717242dd1739e4e.jpg
សង្គម

 ២២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ មាននារីជនជាតិជប៉ុនម្នាក់ បានធ្វើដំណើរពីឆ្ងាយអស់រយៈ២ម៉ោង ដើម្បីទៅទទួលទានអាហារថ្ងៃត្រង់ ដែលធ្វើដោយដៃផ្ទាល់ ជាមួយនឹងមិត្តប្រុស។

ជប៉ុន៖ ថ្មីៗនេះ មាននារីជនជាតិជប៉ុនម្នាក់ បានធ្វើដំណើរពីឆ្ងាយអស់រយៈ២ម៉ោង ដើម្បីទៅទទួលទានអាហារថ្ងៃត្រង់ ដែលធ្វើដោយដៃផ្ទាល់ ជាមួយមិត្តប្រុសរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីខាងលើមានគណនី Twitter ឈ្មោះថា Linekuramochi បានបង្ហោះរូបភាពចំនួនប៉ុន្មានសន្លឹក ដែលបង្ហាញពីនាង និងមិត្តប្រុសអង្គុយទទួលទានអាហារ ទៅលើបណ្ដាញសង្គម ហើយក្រោយមករូបភាពទាំងនោះ រួមទាំងរឿងរ៉ាវរបស់នាង ត្រូវបានហ្វេសប៊ុកផេកមួយ បានយកទៅបង្ហោះចែកចាយបន្ត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចំពោះរឿងរ៉ាវ នាងបានរៀបរាប់ឲ្យដឹងថា រូបនាងផ្ទាល់មិនមានការងារធ្វើឡើយ និងចង់មានបទពិសោធន៍ណាត់មិត្តប្រុស ដែលធ្វើការក្នុងក្រុមហ៊ុន។ ដូច្នេះនាងបានស្លៀកសម្លៀកបំពាក់ធ្វើការកាលពីមុន និងធ្វើដំណើរ២ម៉ោង ដើម្បីទៅទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តប្រុស នៅកន្លែងធ្វើការរបស់មិត្តប្រុស ហើយនាងក្រោយពីរួចសព្វគ្រប់ នាងក៏ត្រលប់មកផ្ទះវិញតែម្ដង។ ទន្ទឹមនឹងនោះ នាងក៏បានធ្វើកាតបុគ្គលិកមួយផងដែរ​ បើទោះបីជានាងមិនមែនជាបុគ្គលិកនៅក្រុមហ៊ុនណាក៏ដោយ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ បានធ្វើឲ្យមហាជនហួសចិត្ត និងកោតសរសើរផងដែរ ដែលនាងបានចំណាយពេលរៀបចំអាហារជាច្រើន និងចំណាយពេលវេលា ដើម្បីមិត្តប្រុសរបស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖

នារីរូបនោះ
នារីរូបនោះ
មិត្តប្រុសររបស់នាង
មិត្តប្រុសររបស់នាង
ម្ហូបដែលនាងបានរៀបចំ
ម្ហូបដែលនាងបានរៀបចំ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T