ប្រពៃណាស់! ព្រាប សុវត្ថិ និងភរិយា ចូលបុណ្យសពឯកឧត្តម ម៉ៅ អាយុទ្ធ ចំនួន...

//s9.kh1.co/d6/d6eb51fb79af9747337e0ccfe19650e919301f2e.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយឯកឧត្តម ម៉ៅអាយុទ្ធទទួលមរណភាពដោយសារកូវីដ លោកព្រាប សុវត្ថិ និងភរិយា ចូលបុណ្យសពឯកឧត្តម ម៉ៅអាយុទ្ធ ជាទឹកប្រាក់រហូតដល់ទៅ៤លានរៀល

ភ្នំពេញ៖ ក្រោយពេលដែលឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអ្នកដឹកនាំសម្តែងរឿងនេសាទក្រពើ និង រឿងហ្លួងព្រះស្តេចកន បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩រួចមក លោកព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី(Galaxy) និងភរិយាបានចូលរួមមរណទុក្ខ ដោយបានចូលបុណ្យជាទឹកប្រាក់ចំនួន៤ លានរៀល(១ពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីរួមចំណែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ព្រាបសុវត្ថិ និងភរិយា
លោក ព្រាបសុវត្ថិ និងភរិយា

សូមបញ្ជាក់ផងដែរថា  ឯកឧត្តម ម៉ៅអាយុទ្ធ បានទទួល មរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩។ ការបាត់បង់នូវវត្តមានរបស់ឯកឧត្តម ក៏បានបន្សល់ជាការសោកស្តាយដល់ប្រជាជនខ្មែរ ព្រមទាំងសិល្បករ សិល្បការនី និងស្ថាប័នការងាររបស់លោក ព្រោះជាការបាត់បង់បញ្ញាវន្តខ្មែរដ៏មានជំនាញ និងគួរឲ្យគោរពម្នាក់៕

ឯកឧត្តម ម៉ៅអាយុទ្ធ
ឯកឧត្តម ម៉ៅអាយុទ្ធ
ពិធីបុណ្យសព ឯកឧត្តមម៉ៅ អាយុទ្ធ
ពិធីបុណ្យសព ឯកឧត្តមម៉ៅ អាយុទ្ធ
ឯកឧត្តម ម៉ៅអាយុទ្ធ
ឯកឧត្តម ម៉ៅអាយុទ្ធ
ព្រាប សុវត្ថិ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T