ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី ២០ មេសា ២០២១ បុរសម្នាក់ ឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្រេចឲ្យជាប់ពន្ធធនាគារ រយៈពេល១ឆ្នាំពីបទ ល្មើសនឹងច្បាប់ ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំង បទ ប្រមាថ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ សមត្ថកិច្ចស្រុកកំពង់សៀម បានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី ១៧ មេសា ២០២១ នេះ កម្លាំងសមត្ថកិច្ច បានចុះល្បាតត្រួតពិនិត្យ មិនឲ្យប្រជាពលរដ្ឋជួបជុំ ផឹកស៊ី ក្នុងភូមិសាស្ត្រ ស្រាប់តែមកជួប បុគ្គលឈ្មោះខាងលើ នៅអាស័យដ្ឋានរស់នៅ ដែលខណៈនោះ ខ្លួនបានដើរចេញពីហ្វូងស៊ីផឹក ហើយក៏បាន ស្រែកជេរប្រមាថទៅក្រុមសមត្ថកិច្ចថា <ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឲ្យល្អតិចមើល> តែសមត្ថកិច្ច បានត្រឹមនិយាយណែនាំ និងប្រាប់ឲ្យទៅផ្ទះចូលដេក តែនៅពុំស្តាប់។
តែផ្ទុយទៅវិញ បុគ្គលនេះ នៅតែផ្អើនសមត្ថកិច្ច ខណៈពេល អាជ្ញាធរ បញ្ជូនខ្លួនទៅចុះកិច្ចសន្យា នៅប៉ុស្តនគរបាលរំចេក បន្ទាប់មក ក៏អនុញ្ញាតឲ្យបុគ្គលនេះទៅផ្ទះវិញ គ្រាន់តែដើរចេញពី ប៉ុស្តភ្លាម ខ្លួននៅតែបន្តស្រែកជេរប្រមាថ ដដែល ដោយថា <ពួកអាឆ្កែ អាប៉ូលីសឡប់ៗ អាមេឃុំអាចម៍ៗ>។
បន្ទាប់មក អាជ្ញាធរក៏បាន ចាប់ឃាត់ខ្លួនបុរសនោះ តាមបញ្ជារបស់ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ដើម្បីនាំខ្លួន មកកាន់អធិការនគរបាល ស្រុកកំពង់សៀម រៀបចំសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖