លោកគ្រូ Solskjaer ថាកីឡាកររបស់ Roma ម្នាក់នេះជាឧបសគ្គធំបំផុតរបស់ Man UTD

//s9.kh1.co/9a/9ad9e502ef1c095dbcc0611f4b157c8470be7281.jpg
កីទ្បា

 ១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer តឿនកូនក្រុមពីកីឡាករខ្លាំងរបស់ Roma

អង់គ្លេស៖ ក្រោយបិសាចក្រហម Manchester United ត្រូវប៉ះក្រុមខ្លាំង Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Edin Dzeko គឺជាឧបសគ្គរារាំងដ៏ធំបំផុតរបស់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Edin Dzeko
ខ្សែប្រយុទ្ធ Edin Dzeko


Manchester United ទើបតែប្រកួតយកឈ្នះ Granada ៤ទល់នឹង ០ សរុបទាំងពីរជើងធ្វើឲ្យបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទន្ទឹមគ្នានឹងក្រុមបីផ្សេងទៀតគឺ Roma, Arsenal និង Villarreal ផងដែរ។

ការប្រកួតរវាង Man UTD និង Granada 
ការប្រកួតរវាង Man UTD និង Granada 
ខ្សែប្រយុទ្ធ Edin Dzeko
ខ្សែប្រយុទ្ធ Edin Dzeko


ដូច្នេះហើយទើបលោកគ្រូបង្វឹក Ole Gunnar Solskjaer គិតថា Roma មិនមែនជាក្រុមដែលអាចមើលងាយបានឡើយក្រោយក្រុមនៅអ៊ីតាលីមួយនេះបានទម្លាក់ Ajax ពីពាន Europa League ដោយលោកគ្រូបានថ្លែងប្រាប់ BT Sport ថា៖

ការពិតទៅខ្ញុំមិនសូវបានមើលការប្រកួតរបស់ពួកគេឡើយ។ ខ្ញុំដឹងថាក្រុមនេះត្រូវលេងពីរជើងទល់នឹងAjax ហើយបើតាមខ្ញុំសង្កេតឃើញគឺពួកគេលេងការពារបានល្អ ដូចដែលក្រុមនៅអ៊ីតាលីផ្សេងទៀតដែរ។ ពួកគេជាក្រុមមួយដែលមានបទពិសោធន៍ ហើយពួកយើងទាំងអស់គ្នាសុទ្ធតែស្គាល់ Dzeko ព្រោះគេជាកីឡាករដ៏គ្រោះថ្នាក់ពេលឈរនៅមុខប្រអប់ទីពួកយើង។ ពួកយើងនឹងរង់ចាំជួបពួកគេ ឥលូវនេះពួកយើងឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ Roma គឺជាក្លិបដែលមានប្រវត្តិដ៏ចំណាស់ ប៉ុន្តែពួកយើងភាគច្រើនអាចយកឈ្នះក្រុមនៅអ៊ីតាលីបាន។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
កីឡាករ Roma 
កីឡាករ Roma 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T