ថៃ៖ ជាហ្វេនតារាស្រី Bow Malylada លោកអ្នកពិតជាដឹងរួចមកហើយថានាងជាតារាស្រីស្រករក្រោយមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពគួរសម ហើយនៅពេលនេះនាងក៏កំពុងតែលេចមុខនៅក្នុងរឿងភាគល្បីៗរបស់ប៉ុស្តិ៍ទូរទស្សន៍លេខ៧ ដោយពេលថ្មីៗនេះនាងកំពុងតែចាប់ដៃគូសម្តែងជាមួយកំពូលតារាប្រុសលេខ១ប្រចាំប៉ុស្តិ៍គឺ Nadech kugimiya ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីភាពជោគជ័យលើសិល្បៈ នាងក៏កំពុងមានទំនាក់ទំនងស្នេហា និងកំពុងត្រូវបានគេតាមដានយ៉ាងខ្លាំងពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយតារាប្រុសកូនកាត់រាងខ្ពស់ស្រឡះលោក Mik Thongraya ដែលអាចនិយាយបានថាអ្នកទាំងពីរគឺជាគូស្នេហ៍តារាដែលមានអ្នកគាំទ្រមិនចាញ់គូផ្សេងៗក្នុងវិស័យសិល្បៈថៃ ព្រោះទាំង Bow និង Mik គឺសុទ្ធសឹងជាតារាដែលមានកេរ្ត៍ឈ្មោះល្បីល្បាញដូចគ្នា រូបរាងស្រស់ស្អាត ជាពិសេសបើនិយាយពីកម្ពស់វិញ Bow នាងមានកម្ពស់ ១.៧៦ ម៉ែត្រ បើប្រៀបធៀបនឹងតារាប្រុសផ្សេងដែលនាងធ្លាប់ធ្វើការជាមួយ Bow អាចចាត់ទុកថាជាតារាស្រីរាងខ្ពស់ស្រលះតែម្តង៕
តោះកុំឲ្យរង់ចាំយូរ ទាំងនេះជារូបភាពដែល Bow ឈរថតជិតតារាប្រុសផ្សេងៗ ៖