ស្នេហា៖ គូស្នេហ៍ណា ដែលថាមិនចេះ ឈ្លោះគ្នានោះ ហើយការឈ្លោះគ្នានោះ វាក៏ជៀសមិនផុត ពីការប្រើប្រាស់ពាក្យសម្តីតូច សម្តីធំដាក់គ្នាដែរ ដូច្នេះហើយ មានតែការអធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក ឬធ្វើជាចាញ់រៀងខ្លួន នោះទេ ទើបមនុស្សពីរនាក់ អាចនៅជាមួយគ្នាបានយូរ ទោះជាមានការឈ្លោះគ្នា ជាញឹកញាប់ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាទូទៅ នៅពេលដែលមាន រឿងឈ្លោះប្រកែកគ្នា មនុស្សស្រីតែងតែចូលចិត្ត បញ្ចេញនូវអារម្មណ៍ឆេវឆាវ របស់ពួកគេចេញមកខាងក្រៅ ទោះជាអ្វីដែលពួកគេ បានបញ្ចេញមក មិនមែនជាអ្វីដែលពួកគេគិត ឬចង់ធ្វើ វាចេញមកក្រៅ ក៏ដោយ ក៏ពួកគេនៅតែ បញ្ចេញវាចេញមក ទោះដឹងថាវាជាអ្វីដែល មិនគួរតែបញ្ចេញក៏ដោយ។ ការបញ្ចេញនូវអ្វីដែលមាននៅក្នុង អារម្មណ៍របស់ពួកគេនោះ វាគ្រាន់តែជាអារម្មណ៍ឆេវឆាវ និងអារម្មណ៍ចង់ឈ្នះ តែប៉ុណ្ណោះ។
ហើយអ្វីដែល មនុស្សស្រីចូលចិត្ត ប្រើប្រាស់ជាទីបំផុតនោះ គឺពាក្យបែកគ្នា ដែលវាជាពាក្យ ដែលមនុស្សស្រីចូលចិត្តប្រើបំផុត នៅពេលដែលមាន ការឈ្លោះប្រកែកគ្នា ទោះជាពួកគេមិនចង់បែកគ្នា ឬមិនចង់និយាយពាក្យ នោះ ចេញមកក៏ដោយ ក៏ពួកគេតែងតែ និយាយចេញមក ដើម្បីឱ្យមនុស្សប្រុស ដែលពួកគេស្រលាញ់ ព្រមចាញ់ពួកគេ តែប៉ុណ្ណោះ។

ជាងនេះទៅទៀត ទោះពួកគេដឹងថា ពាក្យបែកគ្នានោះ វាមិនមែនជាអ្វី ដែលគួរតែនិយាយ ចេញមកខាងក្រៅក៏ដោយ ក៏ពួកគេ នៅតែនិយាយចេញមកដែរ។ សម្រាប់មនុស្សប្រុស ពាក្យបែកគ្នា វាគឺជាពាក្យមួយ ដែលធ្វើឱ្យពួកគេ ខូចចិត្តខ្លាំងបំផុត ទោះមនុស្សស្រី តែងតែនិយាយពាក្យបែបនេះ រាល់ពេលដែលពួកគេ ឈ្លោះគ្នាក៏ដោយ ក៏ពួកគេនៅតែមិនអាចទម្លាប់ នឹងការស្តាប់លឺនូវ ពាក្យថាបែកគ្នា នេះដែរ។

ពាក្យថាបែកគ្នា វាក៏មិនមែនជាពាក្យ ដែលមនុស្សស្រី គួរតែនិយាយវា ចេញមកនោះទេ នៅពេលដែលឈ្លោះគ្នា ព្រោះថា មនុស្សស្រីដែល ប្រើប្រាស់ពាក្យថា បែកគ្នានោះ ពួកគេអាចនឹងប្រឈមមុខ ទៅនឹងការបាត់បង់ មនុស្សប្រុសដែលពួគគេស្រលាញ់ ដោយសារតែកំហឹង និងការប្រើប្រាស់ពាក្យសម្តី ដែលមិនទាន់បានឆ្លងកាត់ ការគិតរបស់ពួកគេ។ ដូច្នេះហើយ សម្រាប់គូស្នេហ៍គ្រប់គូ ប្រសិនបើចង់ឱ្យស្នេហា មានភាពរឹងមាំបានយូរនោះ មនុស្សពីរនាក់ត្រូវតែ ចេះយោគយល់ និងរៀនចុះចាញ់គ្នា រៀងៗខ្លួន នោះទើបជាវិធីសាស្រ្ត ដ៏ល្អបំផុត។

ជារួមមក មនុស្សស្រីដែលប្រើប្រាស់ ពាក្យបែកគ្នា រាល់ពេលដែល ឈ្លោះប្រកែកគ្នានោះ តាមពិតទៅពួកគេ មិនចង់បែកគ្នា មែនទែនោះទេ ពួកគេគ្រាន់តែចង់បញ្ចេញ នូវកំហឹងរបស់ពួកគេ និងចង់ឱ្យមនុស្សប្រុស ដែលពួកគេស្រលាញ់ ព្រមចុះចាញ់ ពួកគេតែប៉ុណ្ណោះ ដូច្នេះហើយ មិនថាមនុស្សស្រី ឬមនុស្សប្រុសនោះទេ គឺតម្រូវឱ្យមនុស្សពីរនាក់ ត្រូវចេះអធ្យាស្រ័យ និងយោគយល់ឱ្យគ្នា ទៅវិញទៅមក ទើបមនុស្សពីរនាក់ អាចរស់នៅជាមួយគ្នាបានយូរ៕