អ្នកល្មើសបំរាមការចេញ ចូល ពីខេត្តមួយទៅខេត្តមួយ អាចប្រឈមនឹងការ ជាប់ពន្ធនាគារដល់៥ឆ្នាំ

//s9.kh1.co/9a/9ab070b8415cae623231ecbaa977a9f3c7d3ce46.jpg
សង្គម

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីមានករណីផ្ទុះឆ្លងជំងឺកូវីដ១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ថាចំពោះជនណាដែលល្មើសបំរាមការចេញ ចូល ពីខេត្តមួយទៅខេត្តមួយ អាចប្រឈមនឹងការជាប់ពន្ធនាគារដល់៥ឆ្នាំ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រោយពីមានករណីផ្ទុះឆ្លងជំងឺកូវីដ១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក ក៏មានចេញច្បាប់ថ្មីមួយគឺ ចំពោះជនណាដែលល្មើសបំរាមការចេញ ចូល ពីខេត្តមួយទៅខេត្តមួយ អាចប្រឈមនឹងការជាប់ពន្ធនាគារដល់៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នេះជាការបញ្ជាក់របស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងការឆ្លើយតបនូវការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងគម្រាមកំហែងដល់អាយុជីវីតដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ។

យ៉ាងណាមិញសូមអ្នកទាំងអស់ នាំគ្នាគោរពច្បាប់ទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងជំងឺនេះឲ្យបានឆាប់រហ័សដើម្បីប្រទេសជាតិយើងអាចវិលទៅរកភាពសប្បាយរីករាយដូចដើមឡើងវិញផងដែរ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T