អាឡឺម៉ង់៖ អ្នកចាំទី Manuel Neuer ពិតជាមានការជឿជាក់ច្បាស់ណាស់ថា Bayern Munich នឹងអាចវាយបកយកឈ្នះក្រុមអ្នកមាន Paris Saint-Germain នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League បាន ខណៈអ្នកចាំទីចាស់វស្សារូបនេះបានអះអាងថា “PSG មានបញ្ហាខ្លះៗជាមួយប្រព័ន្ធការពារ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកដែរថា ក្លិប Bayern ក្រោមការដឹកនាំរបស់លោក Hansi Flick កាលពីជើងទី ១ កន្លងទៅ បានភ្លាត់ចាញ់ក្រុម PSG ក្នុងលទ្ធផល ៣-២ នៅទឹកដីខ្លួនឯង Allianz Arena។
ជាការពិតណាស់ ម្ចាស់ការពារតំណែងជើងឯក បើចង់មានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺត្រូវតែឈ្នះគ្រាប់បាល់នៅជើងទី ២ នេះឱ្យបាន ២ គ្រាប់ដាច់។ ប៉ុន្តែអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់នៅតែមានគំនិតសុទិដ្ឋិនិយមថា ក្រុមរបស់គេនឹងអាចវាយបកយកឈ្នះ PSG នៅទឹកដី បារាំង វិញបាន។
អ្នកចាំទីរបស់ក្លិប Bayern Munich រូបនេះបានថ្លែងប្រាប់គេហទំព័រ Bundesliga.Com យ៉ាងដូច្នេះថា៖
ប្រភព៖ Goal