អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspurs បានចេញមុខថ្កោលទោសចំពោះជនមួយចំនួនដែលបានប្រើពាក្យមើលងាយក្នុងន័យរើសអើងពូជសាសន៍នៅលើបណ្តាញសង្គមរបស់កីឡាករ Son Heung-Min ក្រោយពី Spurs បានចាញ់ Man UTD នៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកដែរថា ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងបានធ្វើឱ្យមានភាពចម្រូងចម្រាស់មួយក្រោយ Cavani បានស៊ុតបញ្ចូលទីមួយគ្រាប់ ខណៈគ្រាប់បាល់នោះត្រូវបានលោកអាជ្ញាកណ្តាលបដិសេធទៅវិញ ដោយសារតែអាជ្ញាកណ្តាលបានទៅពិនិត្យប្រព័ន្ធ VAR ឃើញថា Scott Mctominay បានបង្ករកំហុសទៅលើ Son តាំងពីមុនខ្សែបម្រើរូបនេះបោះបាល់នោះឱ្យ Cavani ឯណោះ។
បន្ទាប់ពីមានរឿងដូច្នេះ Son ត្រូវបានក្លាយជាប្រធានបទក្តៅ ជុំវិញអ្នកគាំទ្រដ៏ងប់ងល់មួយចំនួន បានបង្ហោះសារឆ្លើយឆ្លងនៅលើបណ្តាញសង្គម Twitter និង Instagram របស់រូបគេផ្ទាល់ក្នុងន័យប្រមាថ និង រើសអើងពូជសាសន៍។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម Tottenham Hotspurs បានឱ្យដឹងថា៖
ប្រភព៖ SportsMole