អាយុគ្រាន់តែជាតួលេខ កុំមើលស្បែកមុខតារាថៃទាំងនេះ សាច់ចាំម៉ដ្ឋរលោងដូចស្បែកកូនក្មេង

//s9.kh1.co/81/81eac5c09059053039872cc82c6c8d5fb2b316cb.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាយុគ្រាន់តែជាតួរលេខ តារាទាំងថៃទាំងនេះសាច់ចាំម៉ដ្ឋរលោងដូចស្បែកកូនង៉ា។

ថៃ៖ ជាការពិតណាស់ ដូចពាក្យគេថាអាយុគ្រាន់តែជាតួរលេខតែប៉ុណ្ណោះ សម័យនេះគ្មានអ្នកណានៅ បណ្ដោយឲ្យខ្លួនធ្លាក់សម្រស់ទោរទន់ទៅតាមវ័យនោះទេ ហើយអ្វីដែលពិសេសគឺអ្នកដែលប្រកបអាជីពជាតារាទៀតនោះ គឺរឹតតែមិនអាចដាច់ខាតរឿងសម្រស់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកទៅមើលតារាថៃប៉ុន្មានដួងនេះវិញ គេសង្គេតឃើញថាពួកគេកាន់តែមានវ័យជ្រេទៅមុខហើយ នៅឡើយតែរូបសម្រស់របស់គេហាក់មិនមានការប្រែប្រួលអ្វីសោះ ពោលគឺនៅតែស្អាតសាច់ចាំ ស្បែកមុខម៉ដ្ឋរលោងគ្មានស្នាមជ្រួញអ្វីសោះ។

ចង់ដឹងថាតារាថៃដួងណាខ្លះ ដែលមានស្បែកមុខម៉ដ្ឋរលោងដូចកូនក្មេង?

សូមទស្សនារូបភាពខាងក្រោម៖

១.Pattie Ungsumalynn

Pattie Ungsumalynn
Pattie Ungsumalynn

ដូចដែរអ្នកទស្សនាបានដឹងហើយ នៅពេលដែលនាងដើរតួជាសិស្សវិទ្យាល័យក្នុងរឿង«Hormones» កាលឆ្នាំ ២០១៣ ពេលនេះ Pattie Ungsumalynn នៅតែមើលទៅនៅដដែលហាក់មមិនមានអ្វីប្រេប្រួល។                                                                    តាមពិតទៅតារាស្រីរូបនេះនឹងមានអាយុ ៣០ ឆ្នាំនៅឆ្នាំនេះហើយ។

២.James Jirayu

James Jirayu
James Jirayu

ជាមួយនឹងការបង្ហាញមុខមាត់បែបធម្មជាតិរបស់តារាសម្ដែង James Jirayu បានដើរតួជានិស្សិតម្នាក់ដែលទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យក្នុងរឿងថ្មី គឺរឿង«Karat Ruk»​​     តារាសម្តែងរូបនេះនឹងមានអាយុ ២៨ ឆ្នាំនៅឆ្នាំនេះ។

៣.Mark Prin

Mark Prin 
Mark Prin 

នៅក្នុងបញ្ជីនេះផងដែ Mark Prin មានអាយុ ៣១ ឆ្នាំហើយ។

តែដូចមិនចាស់តាមអាយុសោះថែមទាំងមានស្បែកភ្លឺថ្លា និងម៉ដ្ឋដូចទារក។

៤.Mario Maurer

Mario Maurer
Mario Maurer

កំពូលតារាសម្តែង Mario Maurer បានឆ្លងកាត់វ័យជំទង់រួចមកហើយ។

ឆ្នាំនេះលោកនឹងមានអាយុ ៣៣ ឆ្នាំ។

៥.Toey Jarinporn

Toey Jarinporn
Toey Jarinporn

Toey Jarinporn មានស្នាមញញឹមគួរឱ្យស្រឡាញ់និងមានសាច់សម៉ដ្ឋរលោង។ ឥឡូវនេះនាងមានអាយុ ៣១ ឆ្នាំហើយ។

៦.Aom Sushar

Aom Susha
Aom Susha

ដូចគ្នានេះដែរ Aom Susharគឺជាតារាស្រីម្នាក់នៅក្នុងបញ្ជីនេះ គួរឱ្យភ្ញាក់ផ្អើលនាងមានអាយុ 33 ឆ្នាំហើយឥឡូវនេះ។

 ៧.Yaya Urassaya

Yaya Urassaya
Yaya Urassaya

កំពូលតារារូបនេះមានទម្រង់មុខបែប យុវវ័យគួរឱ្យស្រលាញ់និងមើលទៅ ដូចនៅដដែលតាំងពីបង្ហាញខ្លួនដំបូង។

នៅឆ្នាំ ២០២១Yaya Urassaya មានអាយុ ២៨ ឆ្នាំ៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T