រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចបានស្គាល់ តារាប្រុសល្បីឈ្មោះ អធិការ ជាសមាជិកម្នាក់ក្នុងក្រុម CG movement ដែលកំពុង តែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់ក្មេងៗ ស្រទាប់យុវវ័យ តាមរយៈ ទាំងបទរ៉េប របស់ក្រុមនេះផ្ទាល់តែម្តង ជាពិសេសនោះគឺ ការសាក់ពេញខ្លួន របស់លោក អធិការ ក៏ជា ការទាក់ទាញចំណាប់អារម្មណ៍របស់ មហាជនខ្មែរ ជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ដោយសារតែ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កាន់តែខិតចូលមកដល់ តារាប្រុសរូបនេះ ក៏នឹងឃើញ ធ្វើវីដេអូថ្មីមួយ ជូនទៅសាធារណៈជន ដែលក្នុងនោះ រូបលោក បានពោលពាក្យ កូនស្រលាញ់ម៉ាក់ និងកូនស្រលាញ់ប៉ា ទៅកាន់អ្នកម៉ាក់ លោកប៉ា។ តែអ្វីដែលពិសេសនោះ គឺអ្នកម្តាយ អធិការ បានទម្លាយពាក្យពេចន៍ ដែលអ្នកស្គាល់រាប់អានគ្នា មួយចំនួនបាន ប្រាប់ទៅគាត់ ខណៈដែល មានកូនប្រុសសាក់ពេញខ្លួន មើលមួយភ្លែត ដូចក្មេងបាតផ្សារបែបនេះ។
គួរបញ្ជាក់ថា អ្នកម្តាយរបស់តារាប្រុសរូបនេះ ត្រូវបានគេសួរនាំជាច្រើន ពិសេស ពេលផុសរូបជាមួយកូនម្តងៗ គេតែងសួរគាត់ថា ហ៊ានឈរជិត ហ៊ាននិយាយរក ដែរមែន? មិនតែប៉ុណ្ណោះ រូបគាត់បាន ប្រាប់បន្តថា គាត់មិនយក សម្តីទាំងនេះ ដាក់ទុកក្នុងខ្លួនទេ គាត់អត់ខ្វល់ខ្វាយទេ ព្រោះ គាត់ប្រាកដណាស់ ថាកូនគាត់ល្អ ទោះសាក់ពេញខ្លួន ខុសគេមែន តែកូនប្រុសគាត់ មិនដែលប្រើគ្រឿងញៀន មិនដែលធ្វើឲ្យគាត់ពិបាកចិត្ត ឫឆក់ប្លន់អ្វីទាំងអស់ ហើយមួយឃ្លា ដែលរំជួលចិត្តខ្លាំងជាងគេនោះ គឺ <កូនពេញចិត្តអី ម៉ែគាំទ្រកូនទាំងអស់> ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖