Pattie Ungsumalynn ជាតារាស្រីមួយរូប ដែលមានឈ្មោះបោះសម្លេងយ៉ាងគាប់ប្រសើរក្នុងរង្វង់សិល្បៈនៅប្រទេសថៃ។ បន្ថែមទៀមនោះ តារាស្រីរូបនេះក៏មានអ្នកគាំទ្រនៅក្រៅប្រទេសច្រើនក្រាស់ក្រែលដែរ ដោយសារតែការសម្ដែងរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយរបស់ថៃមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់របស់នាង ដោយមើលទៅហាក់ដូចជាមិនសមនឹងវ័យរបស់នាងសោះតែម្ដង។ ដោយសារប្រភពដដែលនោះ បានលើកឡើងថា ឆ្នាំនេះ Pattie Ungsumalynn បានឈានចូលវ័យ ៣០ ឆ្នាំហើយ តែសម្រស់របស់នាងវិញពិតជាមិនជឿទេថានាងមានវ័យ ៣០ឆ្នាំ ចំណែកឯស្បែកមុខរបស់នាងវិញគឺម៉ត់រលោងដូចជា ស្បែកមុខកូនក្មេងអញ្ជឹង។ នេះអាចបង្ហាញថា Pattie Ungsumalynn ពិតជាពូកែនៅក្នុងការថែរក្សាសម្រស់ខ្លាំងណាស់។
គួររំឭកផងដែរថា Pattie Ungsumalynn បានចាប់ផ្ដើមការសម្ដែងរបស់នាង ដែលមានភាពលេខធ្លោខ្លាំងនៅក្នុងឆ្នាំ ២០១៣ ដែលពេលនោះនាងបានសម្ដែងជាតួអង្គនៅក្នុងរឿង Hormones។ ហើយសម្រស់នៅពេលនោះ និងពេលឥឡូវគឺមិនមានអ្វីផ្លាស់ប្ដូរនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖