នៅចាំទេ? ស្រីអយ ប្រើងារជំទាវ ផ្តាំបក អ្នកឈ្នានីសខ្លួន គ្មានពាក្យជេរប្រមាថ តែចុកគ្រប់ម៉ាត់

//s9.kh1.co/12/1208ad26ddca22c12a8cccd61b6d4e2079087444.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ ស្រីអយ បង្ហោះសារយ៉ាងវែង រៀបរាប់ពីអ្នកឈ្នានីស គ្រួសារខ្លួន ខ្លឹមសារគ្មានជេរប្រមាថ តែអត្ថន័យវិញ ចុកកប់ៗ តែម្តង

រាជធានីភ្នំពេញ ៖ ដូចដែរយើងដឹងរួចមកហើយថា ក្រុមតារាកំប្លែងនាយក្រឹម ភាគច្រើន បានបាត់មុខមាត់ ពីការសម្តែង និងបង្ហាញវត្តមាន ញឹកញាប់ ក្នុងសិល្បៈណាស់ ហើយត្រលប់ទៅ បើកមុខរបររកស៊ីផ្ទាល់ខ្លួន ជំនួសវិញ ស្ទើរតែទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល អតីត តារាកំប្លែង ស្រីអយ វិញ មានវាសនា មិនធម្មតាឡើង ដែលរយៈពេលចុងក្រោយនេះ រូបនាង ផ្លាស់ងារទៅជា ជំទាវ ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលៗគ្រប់ៗគ្នា តែផ្ទុយទៅ ក្នុងពេលថ្មីៗនេះ គេឃើញ ជំទាវ ស្រីអយ រូបនេះ បង្ហោះសារ យ៉ាងវែង រៀបរាប់បកវិញ ទៅអ្នកមើលងាយខ្លួន លើសពីនេះទៅទៀត គេឃើញ គ្មានពាក្យជេរប្រមាថ បើទោះខឹងសម្បារយ៉ាងណា។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃកំណើតគម្រប់ ៣៧ឆ្នាំ របស់ខ្លួន ជំទាវ ស្រីអយ បាននិយាយថា ៖

ថ្ងៃនេះជាថ្ងៃខួបកំណេីតខ្ញុំ ដូច្នេះផ្ញេីររូបថត ផ្អែមល្ហែម ទាំងអស់នេះជូនដល់អ្នកច្រណែនឈ្នានីសខ្ញុំ ម្នាក់ មេីលហេីយសូមទទួលស្គាល់ថាប្ដីខ្ញុំស្រលាញ់និងអោយតំលៃខ្ញុំនិងកូនខ្ញុំណាស់ ខ្ញុំមិនក្ដៅក្រហាយជាមួយអ្នកអែងទេ ព្រោះខ្ញុំ មិនបានច្រណែន ឈ្នានីសអ្នកអែងទេ ខ្ញុំ ធ្វេីបុណ្យ រាល់ទឹកចិត្ត និងទង្វេីរបស់ខ្ញុំធ្វេី គឺល្អចេញពីចិត្ត ថ្វីតត្បិតតែខ្ញុំអាយុ37ឆ្នាំ តែ បេះដូង និង ចិត្តគំនិតខ្ញុំ ល្អណាស់ មិនបាន ទៅ គិតគុំគួន ជេរប្រទិចដាក់បណ្ដាសារ  ចាស់ណារឺក្មេងណាឡេីយ ម៉ែ,ឪ ខ្ញុំប្រដៅណែនាំទូន្មានខ្ញុំ អោយគិតល្អ ធ្វេីល្អ ដូច្នេះខ្ញុំមានសណ្ដានបុណ្យនៅក្នុងខ្លួន ហេីយបេីអ្នកមានអាយុច្រេីនសូមចេះគិតផង ថាអ្វីគួរនិយាយ និងអ្វីមិនគួរនិយាយ ព្រោះ អំពេីអាក្រក់គិតអាក្រក់ វាមិនដែលឈ្នះអំពេីល្អទេ ប្ដីប្រឹងប្រពន្ធប្រឹង សំណាបយោងដីស្រីយោងប្រុស សម្លឆ្ងាញ់ដោយសារ គ្រឿងគ្រួសាររុងរឿងដោយសារភរិយា ចាំទុកខ្ញុំមិនឆ្កួតងាប់ក្នុងឆ្នាំនេះដូចពាក្យអ្នកឈ្នានីសទេ ព្រោះខ្ញុំមានប្ដីខ្ញុំស្រលាញ់ខ្ញុំ អាចនិយាយបានថាប្តីខ្ញុំស្រលាញ់គ្រួសារ ហេីយពាក្យថាគ្រួសារ ដែលប្ដីខ្ញុំស្រលាញ់ គឺមានតែ កូនស្រីខ្ញុំស្រីណា កូនប្រុសខ្ញុំ ប៊យៗខ្ញុំ សំរាកមេីលហេីយចុកចាប់ទៀតទៅ៕

Liv Safina

បើចង់ដឹងបន្ថែម ឲ្យកាន់តែច្បាស់ តោះទៅមើលរូបភាពខាងក្រោម ៖

ស្រីអយ
ស្រីអយ
ស្រីអយ
ស្រីអយ
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងស្វាមី
ស្រីអយ និងកូនៗ
ស្រីអយ និងកូនៗ
ស្រីអយ និងគ្រួសារ
ស្រីអយ និងគ្រួសារ
ស្រីអយ (កំប្លែង)
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T