ត្រឹមមួយថ្ងៃសោះ! រកឃើញផ្សារធំៗចំនួន៥ នៅភ្នំពេញដែលពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩

//s9.kh1.co/d8/d8176944eb5081dfdd2d83b8baceb2c48adc5ffd.jpg
សង្គម

 ១០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី​ អ្នកឆ្លងកូវីដ ​ក្នុងផ្សារអូរឫស្សី ហក់ឡើងខ្ពស់ ពេលនេះ អនុគណៈកម្មការ បានរកឃើញ ផ្សារធំៗចំនួន៥ ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ

រាជធានីភ្នំពេញ៖ ពិតណាស់ ជារៀងរាល់ថ្ងៃ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ តែងដាក់ចេញនូវ សេចក្តីជូនដំណឹង ជាហូរហែ នូវទីតាំង ដែលអ្នកវិជ្ជមានកូវីដ១៩ ធ្លាប់បានទៅ ដើម្បីចូលរួមក្នុង ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ឲ្យបានទាន់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ០៨ មេសា ២០២១ ក៏ដូចនឹង ពេលសព្វដងដែរ ប៉ុន្តែ ក្នុងនោះ គេឃើញ ភាគច្រើននៃទីតាំង ដែលពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ ជាផ្សារធំៗមួយចំនួននៅ មូលដ្ឋានរាជធានីភ្នំពេញនេះតែម្តង។ ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវឲ្យ បុគ្គលដែលមានរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឫដកដង្ហើមខ្លីៗ ឫសង្ស័យនោះ ត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ រីឯ បុគ្គលដែលបានពាក់ព័ន្ធ តែមិនទាន់មានរោគសញ្ញា សូមមេត្តា ដាក់ខ្លួននៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ បានពាក់ព័ន្ធ ជាមួយបុគ្គល ឫទីតាំងនោះ ដើម្បីតាមដានសុខភាព របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ខាងក្រោមនេះ ជាព័ត៌មានលម្អិត ដែលអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសកាលពីម្សិលមិញនេះ ៖

១. ផ្សារនាគមាស ៖ អ្នកវិជ្ជមានកូវីដ ជាអ្នកលក់បន្លែក្នុងផ្សារ ចំពោះបុគ្គល ដែលបានទៅផ្សារនេះ ក្នុងចន្លោះ ថ្ងៃទី ២១ មីនា ដល់ថ្ងៃទី ៦ មេសា ២០២១ សូមមេត្តា អនុវត្តតាមការណែនាំខាងលើ។

២.ផ្សារបឹងត្របែកផ្លាហ្សា ( Boeung Trabek Plaza) ៖​​ បុគ្គលវិជ្ជមានកូវីដ បានដើរទៅផ្សារនេះ ដើម្បទិញ បន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត កាលពីថ្ងៃទី ០៣ មេសា ២០២១ នៅម៉ោង ១០ព្រឹក

៣.ផ្សារបឹងព្រលិត ៖ អ្នកឆ្លងកូវីដ បានដើរទៅផ្សារនេះ ដើម្បីទិញសាច់ជ្រូក កាលពីថ្ងៃទី ០៦ មេសា ២០២១ ប្រហែលម៉ោង ១០ព្រឹក

៤. ផ្សារដើមគ ៖ អ្នកវិជ្ជមានកូវីដ បានដើរផ្សារនេះ ដើម្បីទិញបន្លែ សាច់ ត្រី កាលពីថ្ងៃទី ០២ មេសា ២០២១

៥.ផ្សារដីថ្មី ៖ អ្នកឆ្លងកូវីដចំនួន ២នាក់ បានដើរទៅផ្សារនេះ កាលពីថ្ងៃទី ០៦ មេសា ២០២១៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមនោះ តោះទៅមើលរូបភាពខាងក្រោម ដូចតទៅ ៖

ផ្សារនាគមាស
ផ្សារនាគមាស
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងព្រលិត
ផ្សារបឹងព្រលិត
ផ្សារដើមគ
ផ្សារដើមគ
ផ្សារដីថ្មី
ផ្សារដីថ្មី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T