អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិបមេឃខៀវ Manchester City នឹងទទួលយកគ្រប់ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Sergio Aguero ខណៈដែលថ្មីៗនេះក្លិបបានប្រកាសជាផ្លូវការថាតារាឆ្នើមរូបនេះនឹងចាកចេញពេលចប់រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAguero ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Man City បានក្លាយជារ៉ាដារបស់បណ្ដាក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Barcelona ជាដើម ប៉ុន្តែមានក្លិបខ្លះនៅ Premier League ដូចជា Chelsea ក៏ចាប់អារម្មណ៍ចង់បានគេដែរទើបលោកគ្រូ Pep បាននិយាយថារូបគាត់គ្មានបញ្ហាណាមួយទេបើទោះបីជា Aguero ចាកចេញទៅក្លិបគូប្រជែងក៏ដោយ។
លោកគ្រូបានថ្លែងថា៖
បើទោះបីជា Sergio Aguero ប្រកាសចាកចេញពីទឹកដី Etihad ក៏ពេលនេះក្លិប Manchester City នៅតែខ្លាំងព្រោះមានកីឡាករឆ្នើមៗជាច្រើនទៀតហើយមកទល់ពេលនេះក្លិបមិនទាន់ធ្លាក់ចេញពីពានរង្វាន់មួយណានោះឡើយពោលគឺទាំង Carabao Cup, FA Cup, Champions League និង Premier League ៕
ប្រភព៖ goal