ថៃ៖ Namwan គឺជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត និងល្បីល្បាញម្នាក់ក្នុងរង្វង់សិល្បៈថៃ។ សម្រាប់មួយរយៈនេះនៅក្នុងប្រទេសថៃហាក់បីដូចជាមានការឆ្លងរាលដាលនូវជំងឺកូវីដ១៩ចំពោះអ្នកសិល្បៈមួយចំនួនក្នុងនោះក៏មានតារាសិល្បៈមួយចំនួនដែលជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ព្រមទាំងNamwan ម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរយៈពេលថ្មីៗនេះនៅសុខៗស្រាប់តែ Namwan បានផុសសារមួយនៅក្នុងIGរបស់នាងថាៈ
"ស្ថានការណ៍នៅពេលនេះគ្រប់គ្នាដែលបានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩គឺត្រូវការកម្លាំងចិត្ត មិនមែនមកស្ដីបន្ទោសបន្ថែមនោះទេ ប្រសិនបើក្នុងគ្រួសាររបស់អ្នក មានជំងឺមួយនេះ ហើយអ្នកចាំតែបន្តោល និងស្អប់ខ្ពើម តើអ្នកជំងឺកូវីដនោះនឹងក្លាយទៅជាយ៉ាងណា ចិត្តគេចិត្តយើង គ្មានអ្នកណាចង់កើតនោះទេ គ្រប់គ្នាត្រូវការកម្លាំងចិត្ត"

ឃើញដូចនេះហ្វេនៗជាច្រើនមានចម្ងល់និង មានការសង្ស័យថាប្រហែលជានាងទទួលបានពាក្យមិនល្អពីមនុស្សជំវិញខ្លួន ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះជាមិនខាន បានជានាងបញ្ចេញអារម្មណ៍បែបនេះ៕


