ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ដាក់ឈីបក្នុងខួរក្បាលស្វា ដើម្បីឱ្យវាលេងហ្គេមវាយពីងប៉ុង (មានវីដេអូ)

//s9.kh1.co/28/28e13b18ad5c4e4e0f8e2811f327ed596645e19b.jpg
បច្ចេកវិទ្យា

 ០៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នេះបង្ហាញឱ្យឃើញថា Neuralink ជិតសម្រេចបានការដាក់ឈីបក្នុងក្បាលមនុស្សហើយ

បរទេស៖ ក្រុមហ៊ុន Neuralink របស់លោក Elon Musk ដែលជាក្រុមហ៊ុនមួយផ្តោតលើការស្រាវជ្រាវផ្នែក mind control បានបញ្ចេញវីដេអូថ្មីមួយបង្ហាញពីសត្វស្វាលេងហ្គេមវាយពីងប៉ុង ដោយប្រើតែខួរក្បាលរបស់វាបញ្ជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូខាងក្រោម Neuralink បង្ហាញពីការចាប់សកម្មភាព baseline data របស់ខួរក្បាលស្វាមួយក្បាលឈ្មោះ Pager ដែលប្រើឈីបក្នុងខួរក្បាលរបស់វាលេងហ្គេមលើអេក្រង់ ហើយវាបានប្រើដៃរបស់វាកាន់ joystick ដើម្បីរំកិលវត្ថុដែលនៅក្នុងហ្គេម។

ដោយប្រើ baseline data នេះ ក្រុមហ៊ុន Neuralink អាចសិក្សាលើសកម្មភាពដែលស្វា Pager បង្វិល joystick ហើយនៅទីបំផុតគេអាចព្យាករណ៍ថាវានឹងធ្វើអ្វីបន្ទាប់ទៀតបានយ៉ាងត្រឹមត្រូវ មុនពេលដែលស្វានេះបង្វិល joystick ទៅទៀត។

បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានដក​ joystick នោះចេញទាំងស្រុង ហើយនៅទីបំផុតស្វា Pager លែងត្រូវការដៃរបស់វាដើម្បីរំកិលវត្ថុក្នុងហ្គេម ហើយវាបានគ្រប់គ្រងសកម្មភាពនៅក្នុងហ្គេមទាំងស្រុងដោយប្រើតែខួរក្បាលវាប៉ុណ្ណោះ។ 

រូបភាព
រូបភាព

វីដេអូថ្មីនេះ បញ្ជាក់កាន់តែច្បាស់ពីទិសដៅរបស់បច្ចេកវិទ្យា ដែលនឹងឈានទៅរកការដាក់ឈីបក្នុងខួរក្បាលរបស់មនុស្ស។ ក្រុមហ៊ុនបានចែករំលែកនៅលើប្លក់របស់ខ្លួនថា បច្ចេកវិទ្យានេះអាចត្រូវបានប្រើ ដើម្បីជួយដល់អ្នកជំងឺដែលខ្វិនមិនអាចកម្រើកបាន ក្នុងការប្រើប្រាស់ឧបករណ៍នានា ដូចជាបញ្ជា cursor លើកុំព្យទ័រ គ្រប់គ្រង iPhone ឬវាយក្តារចុច virtual keyboard ផងដែរ៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T