អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ពិតជាពេញចិត្តសម្រាប់លទ្ធផលដែលបានទទួលជ័យជម្នះលើក្រុម Granada នៅក្នុងការប្រកួតជើងទី ១ ពាន Europa League កាលពីយប់មិញខ្លាំងមែនទែន ប៉ុន្តែលោកបែរជាមានប្រសាសន៍បែបនេះទៅវិញថា វាមិនមែនជាយប់ដ៏ល្អឥតខ្ចោះសម្រាប់ពួកយើងនោះទេ បន្ទាប់ពីកីឡាករសំខាន់ៗ ៣ រូបរបស់លោកនឹងត្រូវអវត្តមានសម្រាប់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ នាសប្តាហ៍ក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រុមបិសាចក្រហមកំពុងតែមានទឹកមាត់លេបជាបណ្តើរៗហើយ ដែលអាចនឹងមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ក្រោយកាលពីយប់មិញ Bruno Fernandes និង Marcus Rashford រកបានម្នាក់មួយគ្រាប់ជួយឱ្យ Man UTD ទទួលជ័យជម្នះលើក្រុម Granada ២-០។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លទ្ធផលបែបនេះមិនទាន់ធ្វើឱ្យលោក Solskjaer ស្ងប់ចិត្តនៅឡើយទេ ដោយសារតែការប្រកួតជើងទី ២ សប្តាហ៍ក្រោយក្រុមបិសាចក្រហមនឹងអវត្តមានកីឡាករបីរូបដែលមានដូចជា Harry Maguire, Scott McTominay និង Luke Shaw។
ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បានថ្លែងប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Goal