ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញទិន្នន័យស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងផេកហ្វេសប៊ុកជាផ្លូវការថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មីរហូតដល់ ៥៧៦នាក់ ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មានកន្លងមក ខណៈដែលអ្នកជាសះស្បើយចំនួន ៧០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦០៤នាក់ ដែលករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣០៧២នាក់ អ្អ្នកជាសះស្បើយ ១៩៨៤នាក់ និងស្លាប់សរុប ២៤នាក់ ខណៈអ្នកដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន ១៥៩១នាក់។ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖