ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងផេកហ្វេសប៊ុកជាផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ១១៣នាក់ ដែលករណីឆ្លងក្នុងសហគមន៍២០ កុម្ភៈ ១១៣នាក់ និងមានអ្នកជាសះស្បើយចំនួន៩០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០២៨ នាក់ អ្នកជាសះស្បើយ១៩១៤ នាក់ និងករណីស្លាប់សរុប២៤នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ១០៨៥នាក់។
សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖