ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់បានចូលធនាគារកាណាឌីយ៉ា សាខាទួលទំពូង ដែលមានទីតាំងនៅផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១ ដល់ម៉ោង ៥រសៀល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ បន្ទាប់ពីបានចេញចូលធនាគារកាណាឌីយ៉ា ដូចពេលវេលា និងកាលបរិច្ឆេទខាងលើ សូមមេត្ដាទៅធ្វើតេស្ដនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ។
ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC