Forbes បានចុះផ្សាយថាទ្រព្យរបស់ Kim Kardashian មានច្រើនជាងមួយពាន់លានដុល្លារ!

//s9.kh1.co/75/75424dcf8b00fbe76f800980a3956399ecc20a15.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Kim Kardashian គឺជាមហាសេដ្ឋីជាផ្លូវការហើយ បើតាមការរាយការណ៍របស់ Forbes

បរទេស៖ ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes បានចុះផ្សាយនៅលើគេហទំព័រ បានរាយការណ៍មកថា ទ្រព្យសម្បត្តិរបស់តារាម៉ូដែលទូទស្សនិ៍ Kim Kardashian  បានឈានដល់ ១ កោដិដុល្លារ ជាមួយនឹង មុខជំនួញ ខាងគ្រឿងសំអាង និងសម្លៀកបំពាក់ រួមទាំងប្រាក់ចំណូលពីទូរទស្សន៍កិច្ចព្រមព្រៀង ក៏ដូចជាការវិនិយោគជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥលូវនេះនាងគឺជាមនុស្សម្នាក់ក្នុងចំនោមតួលេខចំនួន ២,៧៥៥ នាក់នៅលើពិភពលោក នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ មិនត្រឹមតែប៉ុណ្ណោះ​ អតីតប្តីរបស់ Kim Kardashian West តារារ៉េប Kanye West ស្ថិតនៅក្នុងការចុះបញ្ជីរួចហើយ ជាមួយទឹកប្រាក់១,៨ កោដិដុល្លារ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលគ្រួសារ Kardashian-Jenner បានបង្ហាញខ្លួនក្នុងបញ្ជី Forbes ។ ជាក់ស្តែងទស្សនាវដ្តីមួយនេះ បានចុះផ្សាយរួចម្តងហើយ ប្អូនស្រីរបស់នាង Kylie Jenner ដែលជាមហាសេដ្ឋីវ័យក្មេងបំផុតដែលមិនធ្លាប់ត្រឹមវ័យ ២១ ឆ្នាំតែប៉ុណ្ណោះ ដែលទ្រព្យរហូតដល់ ១ពាន់ដុល្លារ កាលពីឆ្នាំមុន៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian និង Kylie Jenner 
Kim Kardashian និង Kylie Jenner 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T