ស្នេហា១០ឆ្នាំមិនរីងស្ងួត! គូស្នេហ៍ Prang ធ្វើរឿងរំភើបមួយឲ្យនាងញញឹមខ្ចឹបក្នុងថ្ងៃកំណើត(មានវីដេអូ)

//s9.kh1.co/92/92910f043b39d2c21409ac79ad047fa44491792d.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

Prang ទទួលបានការដូពីគូរស្នេហ៍យ៉ាងរំភើប ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។

ថៃ៖ ជាការពិតណាស់  ទោះបីជាគូរស្នេហ៍ Prang និងលោក​ Twopee ទាំងពីរនេះ មិនសូវបានបង្ហាញមុខជាមួយគ្នាច្រើននៅតាមបណ្ដាញសង្គមដូចជាគូស្នេហ៍ដទៃក៏ពិតមែន  ក៏ប៉ុន្តែគូស្នេហ៍របស់តារាសម្ដែងស្រី Prang Kannarun និងតារាចម្រៀង Twopee នៅតែជាគូស្នេហ៍ដែលផ្អែមល្ហែមនិងគ្នាល្អូកល្អើនមិនចេះសោះអង្គើយឡើយ ខណៈពួកគេមានទំនាក់ទំនងស្រលាញ់គ្នាជាយូរច្រើនឆ្នាំមកហើយក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពី ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតគម្រប់ខួប ៣០ឆ្នាំរបស់ កញ្ញា Prang Kannarun។ ជាការភ្ញាក់ផ្អើលដ៏រំភើបមួយដែលលោក Twopee បានទិញកាដូរ ជាកាបូបម៉ាក Chanel និង ស្បែកជើងមួយគូរ Surprise ដល់Prang រហូតស្ទើរតែស្រក់ទឹកភ្នែក ជាកាដូដែលនារីៗគ្រប់រូប ស្រឡាញ់ហើយចង់បានវាជាយូរមកហើយ លើសពីនេះដោយឃើញគូស្នេហ៍ចេះយល់ចិត្តបែបនេះតារាស្រីរូបនេះក៏បានសរសេរបែបនេះថា៖

១០ ឆ្នាំហើយអ្នកនៅតែអាចធ្វើឱ្យខ្ញុំរំភើប ភ្ញាក់ផ្អើល។ តើមិនឲ្យខ្ញុំមិនស្រលាញ់អ្នកយ៉ាងម៉េច?

Prang Kannarun

បើទោះបីជាទំនាក់ទំនងអ្នកទាំងពីរមានរយៈពេលជាង១០ឆ្នាំទៅហើយ តែគូរស្នេហ៍របស់នាងតែងតែយកចិត្តទុកដាក់ បង្ហាញភាពផ្អែមល្ហែមមមិនឲ្យមានការទាស់ចិត្តឡើយ ជាពិសេសក្នុងថ្ងៃពិសេសៗបែបនេះ ក្នុងនោះ ក៏មានមហាជនដែលជាអ្នកគាំទ្រជាច្រើន បាននាំគ្នាំសរសេរពាក្យជូនពរដល់ តារាស្រី រូបនេះជាហូរហែព្រមទាំងចង់ឲ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗផងដែរ។

សូមទស្សនារូបភាពខាង និង ជូនវីដេអូខាងក្រោម៖

Prang Kannarun និង គូស្នេហ៍
Prang Kannarun និង គូស្នេហ៍
Prang Kannarun និង គូស្នេហ៍
Prang Kannarun និង គូស្នេហ៍
Prang Kannarun និង គូស្នេហ៍
Prang Kannarun និង គូស្នេហ៍
Prang Kannarun 
Prang Kannarun 
Prang Kannarun 
Prang Kannarun 
វីដេអូ Prang
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T